កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​បាន​ឈ្មួញ​ចិញ្ចឹម​យ៉ាង​គឃ្លើន​សង្ស័យ​មានការ​ ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​

0


​ខេត្តសៀមរាបៈ​យ៉ាងហោចណាស់​ក៏មាន​កូន​ត្រី​ឆ្តោ​រាប់ម៉ឺន​ក្បាល​ដែល​ឈ្មួញ​ដុះ​ស្លែ​ធំ​ម្នាក់​ទើបនឹង​ចាប់​មក​ចិញ្ចឹម​ឡើងវិញ នៅ​គ្រា​ដែល​សមត្ថកិច្ច​ចំរុះ​ធ្លាប់​ហាមឃាត់​ជាច្រើន​ដង ប៉ុន្តែ​ករណីនេះ​គេ​នៅតែ​សង្កេតឃើញ មាន​សកម្មភាព​ធំធេង​លើស​ដើម ទំនងជា​សមត្ថកិច្ច​មួយ​ចំនួន​ត្រូវដង​ត្រូវផ្លែ​គ្នា​ជា​

ប្រព័ន្ធ​ជាក់​ជាមិនខាន​ក្នុង​ក្រុង​សៀមរាប​។ ​ទីតាំង​ស្រះ​ចិញ្ចឹម​កូន​ត្រី​ឆ្តោ​ដ៏​ធំ​សម្បើម​នេះ​មាន​ចំនួន​៦​ស្រះ មាន​ទំហំ​ដី​ប្រមាណ​ជា​​ហិច​តា​ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មួញ​សំបូរ​ខ្លាញ់​ម្នាក់​ឈ្មោះ ង្វៀង យ៉ាំង​វ៉ើ​ក ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។photo 2

បើតាម​សេចក្ដីរាយការណ៍​ពី​តំបន់​មាត់ទឹក​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់​បាន​សំរុក​ប្រមូល ទិញ​ត្រី​ពី​ការនេសាទ រាប់សិប តោន​ក្នុង​១​ថ្ងៃៗ សំរាប់​ផ្គត់ផ្គង់​ដល់​កូន​ត្រី​ឆ្ដោ​របស់គេ​ឲ្យ​ឆាប់​ធំធាត់ ដើម្បី​ប្រមូល​ផល បើទោះជា​មានការ​បង់ លុយកាក់​យ៉ាង សន្ធឹកសន្ធាប់​អស់ មួយចំនួន ជូន​ថ្នាក់លើ​យ៉ាងណាក៏ដោយ ក៏​ការចិញ្ចឹម​ត្រី​នេះ​មិន​បង់ខាត​នោះទេ ព្រោះ​ករណី​ចិញ្ចឹម​ត្រី​មិនត្រូវ​បាន សមត្ថកិច្ច​ណា​ម្នាក់​ចុះ បង្ក្រាប​ឬ​ចាប់​ឡើយ ដោយ​គ្រាន់តែ​ឲ្យ​ជា​កាដូ​ធំ​មួយ​ឲ្យ​ពួកគេ ក៏​ត្រឡប់​ទៅវិញ​បាត់អស់​។photo 4

សេចក្ដីរាយការណ៍​ដដែល​បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា គេ​តែងតែ​និយម​ចិញ្ចឹម​ត្រី​ឆ្ដោ​ដែល​ទទួលបាន​ផល​ច្រើន គឺ​នៅ​សង្កាត់​ចុង​ឃ្នៀ​ស និង ឃុំ​កំពង់​ឃ្លាំង ឃុំ​អន្លង់​សំណរ គេ​ចិញ្ចឹម​ដាក់​បែរ ឬ​ដាក់​ក្រោមផ្ទះ បណ្ដែត​ទឹក ។​ចំណែក​នៅ​សង្កាត់​សៀមរាប និង​សង្កាត់​ស្វាយដង្គំ គេ​ចិញ្ចឹម​តាមរបៀប​ជីក​ស្រះ​ធំៗ​ដាក់​កូន​ត្រី​រាប់សិប​ម៉ឺន​ក្បាល ដោយ​យក​ត្រី​មកពី​ធ្វើ​នេសាទ​ជា​ចំណី ដល់​កូន​ត្រី​ឆ្តោ​ដើម្បី​ឲ្យ​ឆាប់​ធំធាត់ ។

ប្រភពពី​ប្រជាពលរដ្ឋ​ធ្លាប់​ចិញ្ចឹម​ត្រី​នោះបាន​និយាយថា សំរាប់​ពួកគាត់​ក្រីក្រ​មិនអាច​មានលទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោ​បានទេ ព្រោះ​អី ណាមួយ​រកលុយ​សំរាប់​ទិញ​ចំនី​ត្រី ហើយ​រកលុយ​បង់​ឲ្យ​សមត្ថកិច្ច ទើប​អាច​បន្ដរ​ករបរ​នេះ​បាន បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​ត្រូវ គេ​ចាប់ចង​អស់​ជាមិនខាន ។​ប្រភព​ដដែល​បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ​ខ្នាត​ធំៗ​នៅ​សៀមរាប​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​មក​ប្រក​បរបរ​នេះ​ជា​យូរយា​ណាស់​មកហើយ​។ksp

ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះដែរ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប លោក ព្រិ​ន្ទ សា​វិ​ន មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​នេះ​ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក​ជា​ច្រើនដង​តែ​គ្មាន​អ្នក​លើក​។ ចំណែក​លោក លឿន សេង ហួរ នាយ​​សង្កាត់រដ្ឋបាល​ជលផល​ផ្សារលើ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​នេះ​ថា ករណី​ការចិញ្ចឹម​កូន​ត្រី​ឆ្តោ​នេះ​កម្លាំងចំរុះ​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលក្រុង​ស្តីទី​បាន​ចុះទៅ​ត្រួតពិនិត្យ​ជាក់ស្តែង មាន​ចំនួន​៧​ស្រះ​នៅក្នុង​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ហើយ​លោក​

អភិបាលក្រុង​បានធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត​ដើម្បី​សុំ​ចំណាត់​ការបន្ត​។ លោក​បន្តថា​​កម្លាំង​ជំនាញ​របស់លោក និង​បន្ត​ផ្សព្វផ្សាយ​ពី​ផ្លូវច្បាប់​ឲ្យ​បានដឹង​បន្ថែមទៀត រីឯ​ការបង្ក្រាប​​យ៉ាងណា​នោះ​គឺ​រង់ចាំ​ថ្នាក់លើ​ជា​អ្នកបញ្ជា​មក​ប៉ុណ្ណោះ​។​លោក​បន្តទៀតថា ករណី​ដែល​លើក​​ឡើង​ថា មាន​ជំនាញ​មួយចំនួន​ទទួល​សំណូក​ពី​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​នោះ លោក​បានធ្វើ​ការបដិសេធ ដោយ​លោក​លើកឡើងថា មាន​ក្រុមចំរុះ​កំពុង​តាមដាន ដូច្នេះ​លោក​មិន​ហ៊ាន​នោះទេ​។​​ ​

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះដែរ លោក​វរៈសេនីយ៍ត្រី ម៉េង សំណាង នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ការ​​ចុះ​ពិនិត្យ​បទល្មើស​គ្រប់កន្លែង​ដែលមាន​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ​គឺ​លោក​ធ្វើ​ទៅតាម​បទបញ្ជា​របស់​​ថ្នាក់លើ ដែលមាន​បេសកកម្ម​ត្រឹមត្រូវ ប៉ុន្តែ​ការចុះ​របស់លោក​បែ​ជាមាន​សមត្ថកិច្ច​មួយចំនួន​​មិន​ព្រម​ចូលរួម​សហការ ។

លោក​បន្តថា ព្រោះតែ​ហេតុនេះហើយ​កម្លាំង​របស់​លោក​បាន​បង្ខំចិត្ត​ចាក​ចេញពី​ទីតាំង​បទល្មើស ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ តែម្តង ប៉ុន្តែ​ករ​​ណី​នេះ លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួចរាល់​ហើយ ដើម្បី​សុំ​គោល​ការ​បន្ថែមទៀត​។គួរបញ្ជាក់​ផងដែរ​ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​ពីបទ ល្មើស​នេសាទ​យ៉ាងខ្លាំង​ដោយ​ជំរុញ ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ តាម​បណ្ដា​ខេត្ត​ដែលមាន លោក​អភិបាលខេត្ត​នីមួយៗ​ជា​ប្រធាន​ប្រតិបត្តិ​ការបង្ក្រាប ត្រូវ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទប់ស្កាត់​បទល្មើស នេសាទ​និង​បង្ក្រាប រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ឲ្យ​ខាន​តែ​បាន ធ្វើយ៉ាងណា​ឲ្យ ផល ត្រី ក្នុង​បឹង​ទន្លេសាប​គង់វង្ស បាន​ច្រើន​អាច​ទប់ទល់ ទៅនឹង​តំរូវ​ការហូប ចុក​របស់ ប្រជា​ពល រដ្ឋ​បាន​ថែមទៀត ។ផ្ទុយទៅវិញ​បើ​សង្កេតមើល​នៅឯ​ខេត្តសៀមរាប​វិញ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​មិនត្រូវ​បាន​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន យកមកអនុវត្ត​នោះទេ ជាក់ស្ដែង​ស្រះ​ចិញ្ចឹម​ត្រី​ដុះ ស្លែ​នៅ​សង្កាត់​សៀមរាប​ត្រូវបាន​ក្រុម​ឈ្មួញ​នាំគ្នា​ចិញ្ចឹម​ត្រី​ឆ្ដោ​យ៉ាង​រំភើយ​ជា​រៀង រាល់​ឆ្នាំ ។​​photo 4

​សូម​រំលឹក​ផងដែរ​ថា ការបង្កើត​គណៈកម្មាកា​រ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ខេត្ត​សៀមរាប ទៅតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​ជំនាញ​ជលផល​,​បរិស្ថាន​,​ប៉ូលិស​,​ប៉េអឹម​,​អាជ្ញាធរ​ភូមិ ,​ឃុំ ,​ស្រុក ,​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក​អភិបាលខេត្ត ដើម្បី​ចុះ​អនុវត្តន៍​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​កាន់តែ​ប្រសើរ​​ឡើង ដើម្បី​ឲ្យ​ផល​ត្រី​កើតមាន​ច្រើនជាង​ឆ្នាំមុន​ទៅទៀត ប៉ុន្តែ​នៅតែមាន​ជន​ឆ្លៀត​ឪ​កាស​ទៅ​​ទទួល​សំណូក​ពីបទ​ល្មើស​នេសាទ​ធ្វើ​ឲ្យ​ពួក​ឈ្មួញ​រឹតតែ​បន្តធ្វើ​សកម្មភាព​បទល្មើស​នេសាទ​​កាន់តែខ្លាំង​ក្លា​ឡើង​ក្នុង​ខេត្តសៀមរាប​៕