ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២៣៤នាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះបាន ហោះហើរត្រង់មកពីប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន(Kazakhstan)មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្ត ព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបន្ទាប់ពីជំងឺកូវីដបានស្ងាត់ៗទៅវិញ ។



លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា នេះជាមោទនភាពសម្រាប់ខេត្ត ព្រះសីហនុក្នុងការទទួលភ្ញៀវទេសចរប៉ែកអឺរ៉ុបមកជាលើកដំបូងមកទស្សនាខេត្តព្រះសីហនុដែលជាខេត្តមានសក្តានុពលជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរជាតិទាំងអន្តរជាតិមកលំហែរកំសាន្ត តាមរយៈការខិតខំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរ អាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការទាក់ទាញ ភ្ញៀវទេសចរ ពីបណ្ដាប្រទេសនានាមកកាន់ព្រះរាជាណាចក្រកម្ពុជាយើង។



ចំពោះភ្ញៀវទេសចរដែលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុមានរយៈពេលចាប់ពី ៥ ថ្ងៃ១សប្តាហ៍ឬក៏ ១០ ថ្ងៃ ហើយភ្ញៀវប្រមាណ ១០% ក៏បានទៅទស្សនា កំសាន្តនៅខេត្តសៀមរាប។ហើយភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន និងមកជាបន្តបន្ទាប់ នៅថ្ងៃនេះថ្ងៃស្អែករហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤ មានយន្តហោះដឹកភ្ញៀវទេសចរមកជាង ៤០ យន្តហោះបន្ថែម ទៀត ផង ដែរមកខេត្តរបស់យើង។ភ្ញៀវទេសចរណ៍មកពីប៉ែកអឺរ៉ុបមកកាន់ទឹកដីនៃព្រះរាជា ណាចក្រកម្ពុជានា ពេលនេះសបញ្ជាក់ឲ្យឃើញពីទំនុកចិត្តសុខសន្តិភាពស្ថេរភាពនយោបាយនៃប្រទេសកម្ពុជាក្រោមកាដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងនោះអាជ្ញាធរខេត្តបានរក្សា សន្តិ សុខ សុវត្ថិភាពជូនភ្ញៀវទេសចរ ទាំងការស្នាក់នៅទាំងបដិសណ្ឋារកិច្ច ធ្វើ ឲ្យភ្ញៀវទេសចរមានភាពកក់ក្តៅ មកសម្រាកលំហែកំសាន្តលើទឹកដីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា៕






នាគសមុទ្រ