ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលទារិកាមួយរូប អាយុទើប ១ខែ ២ថ្ងៃ មានអាការៈរាកធ្លាក់ឈាមស្លេកស្លាំងខ្លាំង ត្រូវការយកមក ខេត្ត ព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ទារិកាខាងលើមានឈ្មោះ ផូរ នូឌែង ភេទស្រី អាយុ ១ខែ ២ថ្ងៃ មានឪពុកឈ្មោះ ផូរ សុភណ្ឌ អាយុ ៣៧ឆ្នាំ ម្តាយឈ្មោះ ឱក ពេជ្រសុគន្ធា រស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះ រ៉ុងសន្លឹម ក្រុងកោះរ៉ុង។ទារិកាខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ ល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។
ឱពុកម្តាយទារិកា រងគ្រោះខាងលើ បានថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូន អូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ដឹកកូនស្រីគាត់ទៅកាន់មន្ទីរពេទ្យជួយ សង្រ្គោះ ទាន់ ពេលវេលា និងសូម គោរព ជូនពរ លោកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ជួបតែ សេចក្តីសុខចំរើន។
គួររំលិកផងដែរថា ជនរងគ្រោះក្រីក្រ នៅលើក្រុងកោះរ៉ុង ដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ និងត្រូវ ការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC អ្នក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ដោយមិនគិត ថ្លៃ និងមានអ្នក ជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា បន្ថែម សំរាប់ទុកប្រើប្រាស់ក្នុង ពេល សម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាល ទៀត៕
នាគសមុទ្រ