វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថិភាពមន្ត្រីនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជូញដូរមនុស្សនៅខេត្តកែប

0

សេង ណារិទ្ធ
ខេត្តកែប: នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកែប សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថិភាព លើតួនាទីភារកិច្ច របៀបរបបការងារ និងរបៀបមូលទិន្នន័យ ធ្វើរបាយការណ៍ ជូនដល់មន្ត្រី នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបីភាព លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស និងលោក ប៊ុន យោង អភិលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក/លោកស្រី គណៈប្រតិភូអមលោកជំទាវ កងកម្លាំងទាំងបីប្រភេទ លោក/លោកស្រីប្រធានមន្ទីរជំវិញខេត្ត និងមន្ដ្រីពាក់ព័ន្ធផងដែរ។

មានមតិស្វាគមន៍នាឱកាសនោះលោក ប៊ុន យោង អភិបាលរងខេត្ត បានលើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិការ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ក្នុងការអនុវត្តផែនការសកម្មភាពការងារ តាមបណ្ដារមន្ទីរ វិស័យ និងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ព្រមទាំងមានការចូលរួមសហការ និងទំនាក់ទំនងល្អជាមួយស្ថាប័ណពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានធ្វើអោយរដ្ឋបាលខេត្តកែបទាំងមូល ពុំមានបទល្មើសជូញដូរមនុស្សកើតមានឡើយ។ លោកបានបន្ដថា បើទោះបីជាយើងទទួលបានលទ្ធផលល្អប្រសើរយ៉ាងនេះក្ដីក៏យើងនៅតែមាន បញ្ហាប្រឈមជាអន្លើរៗ មួយចំនួនដូចជា ករណីរំលោភសេពសន្ថវៈ នៅតែកើតមាន ហើយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនតូចនៅតែកើតមាន។ ក្នុងនោះដែរ គណៈកម្មាធិការប្រយុទ្ធប្រឆាំអំពើជូញដូរមនុស្សនៅខេត្តកែប ក៏បានប្រជុំក៏សាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ ដល់ទីតាំងខារ៉ាអូខេ ចំនួន ១០ទីតាំង, ទីតាំងម៉ាស្សា ចំនួន ២ទីតាំងផងដែរ។

មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពី កម្មវិធីប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សទទួលបានលទ្ធផលល្អប្រសើរ។

លោកជំទាវបានបន្តថាការងារចំពោះមុខដែលលេខាធិការដ្ឋាន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ត្រូវបន្ដអនុវត្ត គឺការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ រួមទាំង ឧបាយកលជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្តិភាព និងកិច្ចការពារជនរងគ្រោះដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដើម្បីបង្ក្រាបបទល្មើសអំពើជូញដូរមនុស្ស ឲ្យមានភាពល្អប្រសើរ។

ក្នុងនោះដែរលោកជំទាវក៏បានសំណូមដល់សក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូបង្គោល ដើម្បីទទួលបានចំណេះដឹង យកទៅផ្សព្វផ្សាយ និងអនុវត្តនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីឈានដល់ការលុបបំបាត់ នូវអំពើជូញដូរមនុស្សនៅក្នុងប្រទេសជាតិយើង៕