​យោធា កងពលតូច​លេខ​៤ យក​ផ្លូវ​វិស្វកម្ម​ដាក់​កុងត្រូលជជុះ​ទា​លុយ​ពី​ពលរដ្ឋ​ដឹក​អនុផល​ព្រៃឈើ​

0

បន្ទាយមានជ័យ​:ព្រំប្រទល់​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ – ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ លើ​កំណាត់​ផ្លូវ​វិស្វកម្ម​ដែល​ទើបតែ​ស្ថាបនា​ហើយ​កំពុងតែ​ត្រូវបាន​បាន​ត្រូវ​យោធា​កងពលតូច​លេខ​៤ នៃ​កងពលធំ​លេខ​២ របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឈិន ឆន ដាក់​កុងត្រូលជជុះ ជំរិត​ទារលុយ​ពី

ពលរដ្ឋ​ដឹកឈើ អុស ធ្យូង និង​អនុផល​ព្រៃឈើ​។photo 3 - Copy

តាម​ការ​អោយដឹង ពី​ប្រជាពលរដ្ឋ​ស្រុក​ថ្មពួក បានអោយដឹងថា​: ទាហាន កងពលតូច​លេខ​៤ នៃ​កងពលធំ​លេខ​២ របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឈិន ឆន នៅលើ​ផ្លូវ​វិស្វកម្ម​កងទ័ព​ស្រះ​ពីរ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ – ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណុច​ក្បែរ​ភ្នំ​ចង្ក្រាន​យក្ស ឃុំ​បេង ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំប្រទល់ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានដាក់​កុងត្រូល​ដោយមាន​រនាំង​ឈើ និង​កម្លាំង​ឈរជើង ចាំ​យកលុយ ពី​ពួកគាត់​ដឹកអុស ឈើ​កាប់​ថ្មីៗ និង​ធ្យូង តាម​គោយន្ត រថយន្ត​ច្នៃ​។​photo 2 - Copy

ដោយ​អនុផល​ព្រៃ ឈើ​ទាំងអស់​យកចេញ​ពី​ព្រៃ​សេសសល់​ចុងក្រោយ នៅ​ភូមិសាស្ត្រ ព្រំប្រទល់ ខេត្ត​ទាំងពីរ​​ប្រជាពលរដ្ឋ បាន​អោយដឹងទៀតថា​ការបង់​លុយ​ថ្លៃ​ដឹកអុស ឈើ និង​ធ្យូង ឆ្លងកាត់​ទីតាំង​ខាងលើ​គឺ​កម្លាំង​ទាហាន ទីនោះ​បានមក​កាក់​យកលុយ​ពី ពួកគាត់ ២.០០០ រៀល ដល់ ២៥.០០០ រៀល ឬ​ច្រើនជាង​នេះ ទៅតាម​ប្រភេទ​ដឹក តាម​គោយន្ត ឬ​រថយន្ត​ច្នៃ និង​ប្រភេទ​ឈើ​អុស​។photo 1 - Copy

ចំពោះ​បញ្ហា​កុងត្រូលជជុស​នេះ​ប្រជាពលរដ្ឋ​ធ្លាប់បាន​លើកទ្បើង​ក្នុង​វេទិការ​សា​ធា​រណះ​និង​អោយ​អភិបាលស្រុក​ថ្មពួក​ជួយ​ដោះស្រាយ​ដែល​តែ​នៅតែមាន​កុងត្រូល​នេះ​ដដែល​។​ពលទាហាន​ដែល​ធ្វើ​សកម្មភាព​កាក់​យកលុយ​បាន​និយាយថា ចំពោះ​ការយក​លុយ ពី​ពលរដ្ឋ​ដឹកឈើ អុស ធ្យូង ដែល​ចោទប្រកាន់​នោះ គឺមាន​ខ្លះ​មែន គ្រាន់តែ​សម្រាប់​ថ្លៃ​បាយទឹក បន្តិច បន្តួច និង​តាម​ពលរដ្ឋ​ស្ម័គ្រចិត្ត អោយ​ប៉ុណ្ណោះ​៕