​ស្ត្រី​ម្នាក់​វ័យ​ចំណាស់​ម្នាក់​ទៅ​ឡកឆៃយ៉ាំ​ខ្យល់គ​ដួល​ស្លាប់​នៅ​កន្លែងកើតហេតុ​ប្រជាពលរដ្ឋ​មិនអាច​ជួយសង្គ្រោះ​ទាន់​

0

​ខេត្តបន្ទាយមានជ័យ​​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខ្យល់គ ទន់ជង្គង់​ដួល​ដាច់ ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខ​ណះ​ដែល​រូបនោះ​គាត់​ឡើង ឡកឆៃយ៉ាំ​ក្នុង​ពិធី បុណ្យ​កឋិនទាន​សាមគ្គី​ក្នុង​វត្តភ្នំ​បា​ក់់លើ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​

វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​វត្តភ្នំ​បាក់​លើ​ស្ថិត​ក្នុងភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​​លោក​អនុ​សេនិយ៍​ឯក ញឹម ប៊ុន​ណា​វុ​ធ នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ទឹកថ្លា​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ជប់ ប៊ុន​ឈឿន ភេទ​អាយុ ៧១ ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេ​ត​បន្ទាយមានជ័យ​។​image

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី រងគ្រោះ​ខាងលើ​បាន​ទៅ​ចូលរួម កម្មវិធី​បុណ្យ​កឋិនទាន​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែរ​ហើយ​បាន​ដង្ហែ​កឋិនទាន​ចូល​វត្តភ្នំ​បាក់​លើ​។​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ចូល​រ៉ាំ​ឆៃយ៉ាំ​និង​ក្រុម​ឆៃយ៉ាំ​ដែរ​ស្រាប់តែ​ពេលនោះ​ស្រី​ជនរងគ្រោះ​ក៏​កើត​ខ្យល់គ​ទន់ជង្គង់​ដួល​ស្លាប់ ភ្លាមៗ​នៅមុខ​សាលាឆ័ន​តែម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​ពុំ​អាចជួយ​ស្រី​នោះបាន​ឡើយ​។​

ក្រោយពេល​កើតហេតុ​រួច​ប្រជាពលរដ្ឋ​បាន​រាយការណ៍​លោក​ទៅ​នគ​បាល​ប៉ុស្តិ៍​ឲ្យ​ចុះ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ ធ្វើ​កោសល​វិ​ច្ឆ័​យ​។​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​លើ​សព​ស្ត្រី​រងគ្រោះ ខាងលើនេះ​បានធ្វើការ​សន្និដ្ឋានថា​ស្ត្រី​នេះ​ពិតជា​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គ​ពិត​ម៉ែន​ព្រោះ មិនមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​សង្ស័យ​ជា​អំពើរ ឃាតកម្ម​នោះឡើយ​។​ក្រោយពី​សមត្ថកិច្ច​បាន​កោសល​វិ​ច្ឆ័​យ​រួចរាល់​បាន​ហើយក៏​បានប្រគល់​សព​អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ខ្មែរ​នៅផ្ទះ​ជនរងគ្រោះ​ផងដែរ ៕