ស្ទឹងត្រែង៖មុខរបរតម្បាញសូត្រគឺជាកេរ្ត៏មរតកសំរាប់កូនខ្មែរជំនាន់ក្រោយ ត្រូវបានបងប្អូនស្ត្រី នៅខេត្តស្ទឹងត្រែង ជាង៦០សិបនាក់ បាននាំគ្នាចាប់យក ដើម្បើរកប្រាក់ចំណូលដោះស្រាយជីវភាព និងដើម្បីរួមគ្នាអភិរក្សបាននូវវិជ្ជាជីវៈជាកេរ្ត៍មរតករបស់ខ្មែរ យើងតាំងពីបុរាណបន្សល់ទុក ឱ្យ
កូនខ្មែរជន្នាន់ក្រោយៗទៀត។កញ្ញាណាក់ សំបៃ អ្នកគ្រប់គ្រងសង្វាក់តម្បាញបានបញ្ជាក់ថាៈ បងប្អូនស្ត្រីទាំងអស់ត្រូវបានអង្កការ ស្ត្រីខេត្តស្ទឹងត្រែង ដើម្បីធ្វើការអភិវឌ្ឍន៏ និងជួយរៀបចំឲ្យស្ត្រីដែលពុំមានមុខរបរ គ្រួសារពួកគាត់មានជីភាពខ្សត់ខ្សោយពុំសូវមានចំណេះដឹង រៀនសូត្រចេះបានតិចតួច ពិបាកក្នុងការដើររកការងារធ្វើ ហើយប្រឈម និងការដើរលក់កំលាំងពលកម្ម ឬការជួញដូរផ្លូវភេទជាដើម។
កញ្ញាលើកឡើងថាៈ តម្បាញសូត្រនេះ គឺជួយដល់ស្ត្រីឲ្យរកប្រាក់ចំណូលបាន និងមានប្រយោជន៏ជួ យអភិរក្សនូវវិជ្ជាជីវៈ ជាមរតកខ្មែរយើងផង ហើយកន្លែងយើងនេះ បង្កើតឡើងដើម្បីជួយ ដល់ស្រី្តក្រីក្រគ្មានទីពឹង និងគ្មានការងារធ្វើ ហើយមុខរបរហ្នឹងជាកេរ្ត៏ មរតករបស់ខ្មែរយើងផង ហើយយើងអភិរក្សទុកជាស្នាដៃរបស់ខ្មែរ។មួយទៀតយើងការពារការធ្វើចំណាកស្រុករបស់ពួកគាត់ ទៅរកស៊ីក្រៅខេត្តក្រៅស្រុកបើពួក គាត់ធ្វើការនៅទីនេះ គាត់មានជំនាញ មួយគាត់ចេះត្បាញពិតប្រាកដ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគាត់។លោកគឹម ដារ៉ាចន្ទ សហនាយកអង្កការស្រី្តស្ទឹងត្រែង ដើម្បើអភិវឌ្ឍន៏បានបញ្ជាក់ថាៈកិច្ចការងារទាំង នេះ អង្គការស្រី្តរៀបចំដំណើរការទៅបានល្អហើយ តែនៅជួបបញ្ហាខ្លះៗ ដែលត្រូវការរកដៃគូរ មកជួយគាំទ្រ ហើយចំពោះ ផលិតផលកំពុងជួបប្រទះបញ្ហាក្នុងទីផ្សា.។
លោកបន្តថា៖ករណីនេះអង្កការ និងព្យាករថាវានិងប៉ះពាល់ដល់ការងាររបស់អ្នកផលិត ដោយពូក គេ បោះបង់ចោលការងារនេះ ទៅស្វែងរកការងារថ្មីជំនួសវិញ ដើម្បីទ្រទ្រង់ជិវភាពរបស់ពួកគេ យើងគិតថាៈមានបញ្ហាមួយយើងខ្វះធនធានមនុស្សទីមួយខ្ញុំចង់អំពាវនាវសុំឲ្យអង្គការអភិវឌ្ឍន៏ទាំងអស់សុំជួយគាំទ្រនូ វផ លិតផលសូតត្រខ្មែរនេះគាំទ្រក្នុងការជួយគម្រោងសូត្រ
ទាំងឡាយក៏ដូចការរកទីផ្សាពីព្រោះសព្វថ្ងៃយើងជួបការលំបាករកទីផ្សា លក់ផលិតផលសូត្រ ហើយម្យ៉ាងវិញទៀត ខ្ញុំក៏អំពាវនាវសព្វថ្ងៃនេះ យើងនិយមផលិត ផលនាំចូលពីបរទេស ហើយពេលហ្នឹង បរទេសគាត់និយម ប្រើសូត្ររបស់យើង ហើយគាត់ឲ្យតំលៃ ខ្ពស់អ ញ្ចឹងហើយគួរតែយើង ហ្នឹងបែរទៅរកផលិតផលខ្មែរ ឧទាហរណ៏ដូចជាផលិតផលសូត្រជាដើមដើ ម្បីជួយ គាំទ្រឲ្យស្ត្រីខ្មែរជាអ្នកតម្បាញសូត្រ។
សូមបញ្ជាក់ថាៈអង្កការស្រី្តស្ទឹងត្រែង ដើម្បើអភិវឌ្ឍន៏មុខរបរតម្បាញសូត្រនេះ បានបង្កើតឡើង តាំងពីឆ្នាំ ២០០២មក ក្នុងគោលបំណងជួយដល់ស្ត្រីខ្វះ ការងារធ្វើ បច្ចុប្បន្នមានស្ត្រីចំនួន៦៧នាក់កំពុងបំពេញការងារនៅទីនេះ ហើយអង្កការស្ត្រី ទទួលរាប់រង បង្កើតឲ្យមានគ្លីនិចព្យាបាលជំងឺ កន្លែងស្នាក់នៅនិងរៀបចំសាលាមត្តេយ្យមេត្រី សំរាប់ឲ្យកូនចៅរៀនសូត្រងដែរ៕