ពលរដ្ឋសាទរចំពោះដំណោះស្រាយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផ្ដល់ការចាប់ឆ្នោតជ្រើសរើសក្បាលដីជូន ក្រោយការរស់នៅក្នុងសំណងមិនរាបរយយូឆ្នាំ

0

ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ៣៥គ្រួសារ ដែលរស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណព្រមស្រុះស្រួស ចាប់ឆ្នោតជ្រើសរើសក្បាលដីហើយ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅ ភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ហើយបានទៅរស់នៅក្បែរនោះដដែល ដែលមានការផ្ដល់ផ្លង់រឹង (ប័ណ្ណសម្គាល់អចលនវត្ថុ) ជូននិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹកជាដើម ចំពោះទីតាំង ដើមត្រូវដើម្បីយកទៅអភិវឌ្ឍន៍ជាសួនច្បារថ្មីនិងស្តូបសួនតេជោសន្តិភាពនៅមាត់ស្ទឹង។

ទាំងនេះជាដំណោះស្រាយជោគជ័យ១ទៀតរបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងសហការី ក្នុងពិធីចាប់ឆ្នោតក្បាលដីជូនប្រជាពលរដ្ឋ ៣៥គ្រួសារ ដែលរស់នៅមិនរៀបរយជាប់មាត់ស្ទឹងសិរីសោភ័ណ ស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។

បងប្អូនពលរដ្ឋសាទរនិងថ្លែងអំណរគុណចំពោះដំណោះស្រាយ របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យផ្ដល់ការចាប់ឆ្នោតជ្រើសរើសក្បាលដីជូនគ្រួសារប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយ លិចទឹក គ្មានផ្លូវ តែពេលនេះក្រោយដំណោះរបស់ឯកឧត្តម អភិបាលខេត្តបងប្អូនប្រជាពលរដ្ឋនិងទទួលបានការរស់នៅប្រកបដោយភាពសុខដមរម្យនា។
ក្រុមការងារមន្ត្រីជំនាញសុរិយោដី ជំនាញសំណង់និងអាជ្ញាធរដែនដី បានវាស់វែងចុះGPS រៀបចំដៅល្វែងលំនៅដ្ឋាន តាមការកំណត់ ក្នុងប្លង់ដែលប្រជាពលរដ្ឋបានចាប់ទទួលយក ៕