ក្រុមហ៊ុន​ចំនួន​០៣ នៅ​ខេត្តមណ្ឌលគិរី វិនិយោគ​លើ​ផ្ទៃដី​សប្បទាន​សេដ្ឋ​កេ​ច្ច​ក្នុង​ដំបន់​ដែន​ជំរក​សត្វព្រៃ​ត្រូវបាន​គេ​ដឹងថា រាជរដ្ឋាភិបាល ធ្វើការ​សំរេច​លុបចោល​លែងអោយ​វិនិយោគ​ហើយ

0

​មណ្ឌលគិរីៈ លោក អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង​ប្រចាំខេត្ត​នេះ អោយដឹង​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤​នេះ​វេលា​ម៉ោង ១២​និង​០៦​នាទី​រសៀល​ថ្ងៃនេះ​ថា ក្រុមហ៊ុន​ដែល ត្រូវ​រដ្ឋាភិបាល​សំរេច​ចេញ ស ជ ណ លុបចោល​

នោះ​មាន​ចំនួន ០៣​ក្រុមហ៊ុន ១​ក្រុមហ៊ុន កសិករ​ខ្មែរ​អង្គ ផ្ទៃដី​៩១៦០​ហិច​តា​មាន​ទីតាំង​ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ ភ្នំ​ព្រេច ២​ក្រុមហ៊ុន​រិទ្ធី​គិរី​សីមា មាន​ផ្ទៃដី​៥០០០​ហិច​តា​មាន​ទីតាំងនៅ​ស្រុក​កែវ​សីមា ៣​ក្រុមហ៊ុន អិ​ល ខេ អិ​ល​(LKL )​មាន​ផ្ទៃដី​៥៥៥៩​ហិច​តា​មាន​ទីតាំង​នៅក្នុង​ដំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ ណាំ​លៀ ស្ថិតនៅ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

គេ​កំពុង​រងចាំ​មើលថា មាន​ក្តុ​ម​ហ៊ុន​វិនិយោគ​នៅ មណ្ឌលគិរី ចំនួន​ប៉ុន្មាន​ទៀត​ដែលរ​ដ្ខា​ភិ​បាល​សំរេច​លុបចោល​បន្តទៀត​បើសិនជា​ក្រុមហ៊ុន​ទាំ​ឡាយ​ណា​មិនបាន​អនុវត្ត​ទៅតាម​ផែនការ​និង​គំរោង​ច្បាស់លាស់​នោះ ៕