សម្ពោធសមិទ្ធផលនានាមានតម្លៃ១០លានបាតជាអំណោយរបស់សប្បុរសជនជនជាតិថៃនិងខ្មែរស្ថិតនៅវត្តបាលីលេយ្យក្រុងប៉ោយប៉ែត

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ សមិទ្ធផលនានាដែលមានតម្លៃ១០លានបាតជាអំណោយរបស់សប្បុរសជនជនជាតិថៃនិងខ្មែរស្ថិតនៅវត្តបាលីលេយ្យស្ថិតនៅភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់អោយគោរពបូជា និងជាទីរម្មណីដ្ឋានបែបសាសនា កាលពីថ្ងៃទី ២៧ តុលាឆ្នាំ២០២៤ អធិបតីភាព ឯកឧត្តមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

សមិទ្ធផលនានាផ្ដើម កសាងពីដើមឆ្នាំ ហើយរួចរាល់នៅខែតុលាឆ្នាំ២០២៤ ។ដែលមាន: ១-ព្រះមេរុនិងឡបូជាសពថ្មី(ឈាបនដ្ឋាន) ១ខ្នងបំពាក់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធអគ្គីសនីទំនើបសម្រាប់បូជាសព, ២- សាលពិសិដ្ឋ(សាលាតម្កល់សព) ៣-ផ្លូវបេតុងនិងទីធ្លា ៤- បន្ទប់ទឺកនិង៥-កែលម្អទេសភាពជុំវិញវត្តដើម្បីឧទ្ធិសថ្វាយ ប្រគេនដល់ប្រយោជន៍វត្ត។

សមិទ្ធផលទាំងនេះសម្រាប់បម្រើអោយការជូនដំណើរចុងក្រោយអ្នកជាទីស្រឡាញ់ទៅកាន់សុគតិភពក្នុងជំនឿពុទ្ធសាសនាត្រូវផ្តើមកសាងនិងឧបត្ថម្ភដោយ លោកសំប៊ូន សុខ ចាក់រើនកៃស៊ី (លោក លី បាក់ឡេង)និងភរិយាគឺលោកស្រីរ៉ាត់តាណាក់លី សុខចាក់រើនកៃស៊ី និងបងប្អូនលោកមានលោកលី បាក់តុង , លោកលី បាក់ហ៊ុយ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បុគ្គលិក សប្បុរសជនទាំងឡាយនៃក្រុមហ៊ុនកាស៊ីណូផ្កាយ៥ឬStar Vegas និងកាស៊ីណូហ្កាឡាក់ស៊ី(Galaxy Casino) នៅក្រុងប៉ោយប៉ែត ។ ព្រមទាំងបុត្រា បុត្រី និងសហការី រួចទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តបាលិលេយ្យ។

ជាមួយគ្នានេះ ព្រះគ្រូចៅចៅអធិការវត្ត អាចារ្យ គណ:កម្មការ ពុទ្ធបរិស័ទ ក៏ដូចជា មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញធម្មការនិងកិច្ចសាសនាបានសុំបិណ្ឌបាត្រ/ស្នើសុំកូនចៅ សាច់ញាតិនៃបុព្វការីជនដែលសង់ចេតិយធំមួយ ក្នុងបរិវេណវត្តមេត្តាអាណិតស្រឡាញ់និងអនុគ្រោះ ជួយរំកិលចេតិយនោះនៅទីកៀន ត្រង់កន្លែងណាមួយនិងក្នុងពេលវេលាសមស្របណាមួយផង៕