ទំនាស់​បងប្អូន​បង្កើត​ឈានទៅដល់​ថ្នាក់​បោក​គ្រាប់បែក​រហូត​ស្លាប់​២​នាក់​របួសធ្ងន់​ស្រាល​៥​នាក់​

0

(​ឧ​ត្ត​រ​មានជ័យ​)
បុរស​២​នាក់​ជា​បងប្អូន​បង្កើត​និង​គ្នា​បាន​ស្លាប់​ភ្លាម​ឭ​នៅ​និង​កន្លែងកើតហេតុ​និង​បង​ប្អូ្​ន​៥​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវបាន​គេ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅឯ​ប​ន្ទីរ​ពេទ្យ ខ​ណះដែ​លបង​ប្អូនបង្កើត​នេះ​មានការ​ឈ្លោះទាស់ទែង​គ្នា​រហូត​យក​គ្រាប់បែក​មក​បោក​។​ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០-៤០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៤​ស្ថិត​ក្នុងភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង​។​IMG_2789
តាម​ប្រភព​ព​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​សមត្ថកិច្ច​ដែល​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​បាន​និយាយ​ថាះ​ករណី​បងប្អូន​បង្កើត​ទាំង​២​នាក់​ដែល​ស្លាប់​និង​៥​នាក់​រងរបួស​ធ្ងន់​ស្រាល​នេះ​បណ្តាលមកពី​មានទំនាស់​និង​គ្នា​កើត​ឡើងជា​យូរ​មកហើយ​តាំងពី​ម្តាយ​នៅរស់​រហូត​ម្តាយ​ស្លាប់ ដែល​ទំនាស់​សុ​ី​សាច់​ហុតឈាម​គឺ​បញ្ហា​ដីស្រែ​។​លុះ​ពេល​ជួបគ្នា​នៅតាម​ផ្លូវ​ក៏​កើតជា​ភ្លើង​គុំនុំ​ក្រ​កែក​គ្នា​តឹងសរសៃករ ឃើ​ង​ដូច្នោះ​បងប្អូន​ទាំង​៥​នាក់​ក៏បាន​ចូលទៅ​ឃាត់​ស្រាប់តែ​ជនរងគ្រោះ​ដែល​ស្លាប់​ត្រូវជា​ប្អូន​បាន​ទាញ​គ្រាប់បែក​ចេញពី​ហោប៉ៅ​ខោ​មក​បោក​ឮសូរ​គ្រាំង​បណ្តាលអោយ​អ្នក​នៅក្បែរនោះ​ដួល​រេល​ផ្អើល​អស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​មក​ចោមរោម​មើល​ដោយ​ក្តី​រន្ធត់​តក់ស្លុត​យ៉ាង​ក្រៃលែង ដោយ​អ្នកខ្លះ​និយាយ​ថាះ​បង​ប្អូនឯង​បង្កើត​សោះ​មិនគួរ​ធ្វើ​ដល់​ថ្នាក់​នេះនោះ​ទេ​។​ក្រោយ​ហេតុ​ការកើតឡើង​សមត្ថកិច្ច​នគរបាល​នៃ​អធិការ​ក្រុង​សំរោង​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​។​IMG_2788
លោក​វ​រះ​សេនី​ត្រី​យ៏​ស៊ុន​សាន្ត​អធិការ​នគរ​បាន​ក្រុង​សំរោង​បាន​មាន​ប្រសា​ស​ន៏​ថាះ​បុរស​ជា​បងប្អូន​បង្កើត​២​នាក់​ដែល​ស្លាប់​មានឈ្មោះ ១.​រឿន​ធី​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​(​ស្លាប់​)2.​ឈ្មោះ​រឿន​ថៃ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​(​ស្លាប់​)​ចំណែក​អ្នករងរបួស​ធ្ងន់​មាន​ឈោ្ះ​១.​រឿន​ភឿ​ត​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​របួសស្រាល​២.​ឈ្មោះ​ធី​ឡូ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​របួសធ្ងន់ ៣.​ឈ្មោះ​គឹម​សល់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​របួសធ្ងន់ ៤.​ឈ្មោះ​វៃ​គួ​ន​ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ​របួសធ្ងន់​និង​ទី​៥​ឈ្មោះ​រឿន​ភ​ណ្័​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​មិនមាន​របួស​នោះទេ​។​លោក​អធិការ​ក្រុង​បានអោយដឹង​ទៀត​ថាះ​ចំពោះ​គ្រាប់បែក​មិនដឹង​ជនរងគ្រោះ​បាន​ពី​ណា​មក​នោះទេ គ្រាន់តែ​ដឹងថា​ជនរងគ្រោះ​ជា​អតីត​ទា​ហ៊ាន​ប៉ា​រ៉ា​ហើយ​គ្រាប់បែក​ទាំងអស់​មាន​ចំនួន​២​គ្រាប់​បួ​ុ​ន្តែ​ជនរងគ្រោះ​បោក​បានតែ​១​គ្រាប់​នៅសល់​មួយ​គ្រាប់​ទៀត​ប្រគល់​ទៅអោយ​អង្ការ​សុ​ី​ម៉ាក់ ចំពោះ​រឿង​លំអិត​យ៉ាងណា​នោះ​នគរធំ​និង​ផ្សាយ​នៅ​លេខ​ក្រោយ​ទៀត​។​(