ពោធិសាត់ បុរស​ម្មាក់​បាន​ត្រូវ​រថយន្ត​ដឹកស្រូវ​ចំណុះ​៩​តោន​

0

 

​ពោធិសាត់ បុរស​ម្មាក់​បាន​ត្រូវ​រថយន្ត​ដឹកស្រូវ​ចំណុះ​៩​តោន​កន្លះ​បើក​រេ​ពេញ​ផ្លូវ​ទៅ បុក​និង​ម៉ូតូ​ដែល​បុរស​នោះ​ជិះ​មក​ច្រាស់ទិស​ហើយ​អូស​ប្រហែល​១០​មែ​៉​ត​នៅក្រោម​រថយន្ត ដោយ​អ្នក​ភួ​មិ​និយាយថា​បុរស​នេះ​សំណាង​ណាស់​គ្រាន់តែ​រងរបួស​យា​៉​ង​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ ហែ​តុ​ការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៦​និង​៣០​នាទី​ក្បាល​ព្រលប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ស្ថិត​លើផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ឃុំ​តា​លោ ស្ថិតក្នុង​ភួ​មិ​ប៊ួ​រ​ជ្រេស ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិសាត់ ដោយ​ជនបង្ករ​នោះ​ទុក​រថយន្ត​ចោល​ហើយ​ចុះ​គេចខ្លួនបាត់ ។​image (3)

សាក្សី​ដែលជា​អ្នក​នៅក្បែរ​កន្លែង​កើត​ហែ​ត​នោះ បានឃើញ​ហែ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​និយាយថា មាន​រថយន្ត​ដឹកស្រូវ​មួយគ្រឿង​ចំណុះ​៩​តោន​កន្លះ​ប្រភេទ ហី​ុ​យា​៉​ន់​ដាយ​ព​ណ៍ស ពាក​ស្លាក​លេខ​ពោធិសាត់ 3A 05 57 បាន​ដឹកស្រូវ​ពេញ​ធ្វើ​ចរាចរណ៍​ពី​ត្បូង​ទៅ​ជើង ក្នុងស្ថានភាព​បើក​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ​ទំនងជា​ស្រវឹង ។ ស្របពេលនោះ ជនរងគ្រោះ​ឈ្មោះ សែម ចន្ថា អាយុ​២២​ឆ្នាំ​រស់នៅ​ភួ​មិ​វត្ត​កោះ ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន បាន​បើក​ម៉ូតូ​C125​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិសាត់​1C 45 42 មកពី​ជើង​ទៅ​ត្បូង ក៍​មកដល់​កន្លែង​កើត​ហែ​ត​image (4)

ខាងលើ ស្រាប់តែ​រថយន្ត​នោះ​វេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ម៉ូតូ​នោះ ពេញទំហឹង ហើយ​មនុស្ស​និង​ម៉ូតូ​នោះ ចូល​ក្រោម​រថយន្ត​អូស​ប្រហែល​១០​មែ​៉​ត​មិន​សង្ឃឹមថា​រស់​ឡើយ ។ សាក្សី​បន្តថា​ពេលនោះ​អ្នកបើកបរ​ក៍បាន​ឈប់​រថយន្ត​ហើយ​ហក់​គេចខ្លួនបាត់ ក៍​អ្នក​ភួ​មិ​នាំគ្នា​ទៅដល់​កន្លែង​កើត​ហែ​ត ។ ក៍​នាំគ្នា​ទាញ​ជនរងគ្រោះ​ដែល​នៅ​ខាងក្រោម​រថយន្ត​កៀប​ជាប់​មិនបាន ក៍​នាំគ្នា​យក​ប្រដាប់​ដុំ​ដូ​យ​រថយន្ត នោះ​ឡើង ទើប​អូស​យក​ជនរងគ្រោះ​ចេញពី​ក្រោម​រថយន្ត​បាន ដោយ​ជនរងគ្រោះ​នេះ​គ្រាន់តែ​របួស​ធ្ងន់ធ្ងរ​បែកក្បាល បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេ​ទ ឯ​ម៉ូតូ​នោះ​ខូចខាត​យា​៉​ង​ដំណំ​។​image (5)

នគរបាល​ប៉ុ​ស្ត៍​តា​លោ​បានឱ្យដឹងថា វត្ថុតាង​ទាំងពីរ​ទុកឱ្យ​ខាង​នគរបាល​ចរាចរណ៍​ស្រុក​បាកាន​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​ទីនោះ រងចាំ​ដោះស្រាយ​ជា​ក្រោយ បន្ទាប់ពី​វាស់វែង​រូ​ច ដោយ​អ្នកបើករថយន្ត​បង្ករ​និង​ថៅកែរ​យន្ត​នោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ។