បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានប្រមាណជាង១០ម៉ឺននាក់

0

ភ្នំពេញ៖ យោងតាមលទ្ធផលប្រឡងរប​ស់ក្រសួងអប់រំយុវជន ​និងកីឡាបានឱ្យដឹងថា ក្រសួងអប់រំ យុវជននិងកីឡាបានជម្រាបជូនសាធារណជនឱ្យបានដឹងពីការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤ និងប្រព្រឹត្តទៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។

ប្រភពដដែលបានបញ្ជាក់ថា ជាលទ្ធផលបេក្ខជនប្រឡងជាប់មានលំដាប់និទ្ទេសដូចខាងក្រោមនេះ

និទ្ទេស A ចំនួន ២ ២១៦ នាក់

និទ្ទេស B ចំនួន ៩ ៧០១ នាក់

និទ្ទេស C ចំនួន ២២ ៦៧៥ នាក់

និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង

និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕