រថយន្ត​ស្ថានទូត​ថៃ​បុក​ម៉ូតូ​បត់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​បុរស​ម្នាក់​រងរបួស​ធ្ងន់

0


កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវ​រថយន្ត​ស្ថានទូត​ថៃ​បុក​ពីក្រោយ​នៅវេលា​.​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ត្រពាំង​
ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៏ ខណៈដែល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​បត់​ឆ្លងថ្នល់​ពីមុខ​រថយន្ត​មិន​ប្រ​យ​ត្ន័​។​..​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏​ស្រុក​បរិបូរ​ណ៌​បាន​និយាយថាៈ រថយន្ត​ដែល​បុក​ជនរងគ្រោះ​ពីក្រោយ​នោះ​ជា​ប្រភេទ​រថយន្ត​ទូ​រី​ស​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពាក់​ស្លាក​លេខ​CD.7608 ជា​រថយន្ត​ស្ថានទូត​ថៃ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ អុំ សុខន អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ជិៈ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៤ មិន​ចាំ​ស្លាក​លេខ​ទេ ។77
​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល កើតហេតុ ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​តាមផ្លូវ​ជាតិ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បត់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ស្ថានទូត​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​បណ្តាល​បុរស​ឈ្មោះ អុំ សុខន អាយុ ២៨​ឆ្នាំ រងរបួស​ធ្ងន់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​រថយន្ត​ស្ថានទូត​ថៃ​ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​បរិបូរ​ណ៌​ធ្វើការ​ឃាត់ទុក​បណ្តោះអាសន្ន​ធ្វើ​កំណត់ហេតុ ហើយក៏​បានអោយ​បន្តដំណើរ​ទៅទៀត​ព្រោះ​ជា​រថយន្ត​ស្ថានទូត ។​77
​ ​លោក អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​របស់​ស្នងការ​នគរបាល​ខេត្ត បាន​
​និយាយ​អោយដឹងថាៈ ក្រោយពី​បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោកស្នងការ នគរបាល​ខេត្ត និង​មានការ​ឯកភាព​ពី ឯកឧត្តម ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ទើប​អ្នក​អនុ​ញ្ញា​ត្តិ​អោយ​រថយន្ត​នោះ​បន្តដំណើរ​ទៅមុខទៀត ក្រោយពី​បាន​សុំ​ដក​ឯកសារ​មួយចំនួន​ពី​អ្នកបើកបរ​ទុក ក្នុងនោះ​មានប​ណ្ឌ័​បើកបរ ប​ណ្ឌ័​សំគាល់​យានយន្ត ដើម្បី​សុំអោយ​អ្នកបើកបរ​រូបនោះ ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​ជាមួយ​ជនរងគ្រោះ​នៅពេល​ក្រោយ​ឆាប់ៗ​ខាងមុខនេះ​៕