ដោយ អ៊ុក ផ្លុង
សៀមរាប៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ លោក ធិននី សុទ្ធី នាយខណ្ឌ រដ្ឋបាល ជលផល សៀមរាប និងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម នៅយប់ថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ សង្កាត់រដ្ឋបាលជលផលសូទ្រនិគម លោក សុខ សុង បានដឹកនាំសហគមន៍នេសាទ កំពង់ ឃ្លាំង ចំនួន៥នាក់ ដោយការណូតចំនួន០១ គ្រឿង ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំងបានចំនួន ០៣ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ១-នេសាទដោយឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៍មាន៖អាគុយ ៥០ អំពែរ ចំនួន ០៣គ្រឿង – កាប់បង្គោលចំនួន ០៧ កន្លែង មានបង្គោលចំនួន ២៨ បង្គោល២-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង០៣សង់ទីម៉ែត្រមាន៖- ក្បាលលបលូ ចំនួន ០៩ គ្រឿង- របាំងសាច់អួន ប្រវែង៩០០ម៉ែត្រ-ចម្រឹង ចំនួន ៣០០ ដើម ៣- នេសាទឧបករណ៍ស្បៃមុង-ក្បាលស្បៃមុង ចំនួន ០៦គ្រឿង-របាំងសាច់ស្បៃមុង ប្រវែង ៤០០ម៉ែត្រ-ចម្រឹង ចំនួន ២០០ ដើមលែងត្រី ចំនួន ៤០ គក្រទន្ទឹមនិងនោះដែរខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល ថែមទាំងបានធ្វើការប្រជុំផ្សព្វផ្សាយពីសេចក្តីជូនដំណឹងស្តីពីរដូវបើកនេសាទ សម្រាប់រដូវនេសាទឆ្នាំ ២០២៤ និង ២០២៥ និងសេចក្តីប្រកាសស្តីពីការកំណត់ប្រភេទឧបករណ៍នេសាទដែលអនុញ្ញាតិឲ្យធ្វើនេសាទក្នុងរដូវនេសាទឆ្នាំ ២០២៤-២០២៥ នេះ មិនតែប៉ុណ្ណោះព្រមទាំងបានផ្សព្វផ្សាយនូវលិខិតអំពាវនាវស្តីពីការហាមឃាត់ការផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកនូវឧបករណ៍ឆក់ត្រីគ្រប់ប្រភេទ ដល់ប្រជាអ្នកនេសាទទាំងក្នុង និងក្រៅសហគមន៍ នៅសហគមន៍នេសាទមាត់ខ្លា និងសហគមន៍នេសាទកំពង់ឃ្លាំង ៕