ឈើ​ប្រណីត​ខុសច្បាប់​រាប់រយ​ដុំ​ស្តុក​ទុក​ក្នុង​ទីតាំង​សិប្បកម្ម​ ​​ល្មើសច្បាប់​ធំៗ​៤​កន្លែង​ត្រូវ​កំលាំង​អាជ្ញាធរ​បង្ក្រាប​រឹបអូស​

0


​ខេត្តព្រះវិហារ​
​កំលាំងចម្រុះ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​មន្ដ្រី​តុលាការខេត្ត​និង​មន្ដ្រី​ជំនាញ​មេព្រៃ​នៃ​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប​ចុះបង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​ធំៗ​កែច្នៃ​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​សរុប​ចំនួន​៤​កន្លែង​រួមមាន​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ឈ្មោះ​ម៉ៅ​សុវណ្ណ​យោធា​ខេត្ត​ពាក់​សក្តិ​៥,​ឈ្មោះ​វៀត​ជនជាតិ​វៀតណាម​,​ឈ្មោះ​ពុង​និង​ឈ្មោះ​ម៉ឹង​កាលពី​ព្រឹក​ថ្ងៃទី​២៨​តុលា​២០១៤​។​ទីតាំង​ស្តុក​ទុក​ឈើ​ប្រណីត​ខុសច្បាប់​ធំៗ​ដុះ​ស្លែ​ទាំងនេះ​ស្ថិតនៅក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​20141020_105512
​ ​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​រាប់រយ​ដុំ​និង​ប្រភេទ​ឈើ​សន្លឹក​មាន​តំលៃ​ថ្លៃៗ​រាប់ពាន់​ដុល្លារ​អាមេរិក​ត្រូវបាន​កំលាំង​មាន​សមត្ថកិច្ច​កំពុង​ប្រមូល​រឹបអូស​ចេញពី​ទីតាំង​សិប្បកម្ម​ល្មើសច្បាប់​ដោយ​មិនទាន់​ធ្វើការ​រាប់​វាស់វែង​នៅ​ទ្បើ​យ​ទេ​។​
​ ​ការចុះ​បង្ក្រាប​នេះ​កំលាំង​ជំនាញ​មេព្រៃ​និង​ថ្នាក់ដឹកនាំ​ខេត្ត​រៀបចំ​ធ្វើ​យ៉ាង​ស្ងៀមស្ងាត់​និង​លាក់​ការណ៍​យ៉ាង​ជិត​មិនអោយ​ក្រុម​មេ​ឈ្មួញ​ជា​ម្ចាស់​សិប្បកម្ម​ដឹងខ្លួន​ជាមុន​នោះទេ​ខ្លាច​លួច​ចល័ត​គំនរ​ឈើ​ប្រណីត​ប្រភេទ​ថ្លៃៗ​ចេញ​អស់ពី​ទីតាំង​មុខសញ្ញា​ត្រូវ​បង្ក្រាប​។​យុទ្ធសាស្ដ្រ​នេះ​រៀបចំ​ដោយ​លោក​ហ៊ុន​អៀង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​និង​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ទីបំផុត​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទទួលបាន​លទ្ធ​ជោគជ័យ​ដោយ​ឈើ​ប្រណីត​តាប់​និង​ប្រភេទ​សន្លឹក​រាប់រយ​ដុំ​ត្រូវបាន​បង្ក្រាប​ប្រមូល​រឹបអូស​ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​20141006_091107
​ ​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានអោយដឹងថា​ការចុះ​បង្ក្រាប​របស់​កំលាំង​ចម្រុះ​នាពេលនេះ​ធ្វើ​ទ្បើង​ដោយ​សុំ​ឆ្លង​យោបល់​ផ្ទាល់​ពី​លោក​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​ព្រះវិហារ​។​កំលាំង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ឱវាទ​របស់លោក​បាន​ចូលរួម​សហការ​ជាមួយ​កំលាំងចម្រុះ​ផងដែរ​។​
​លោក​បន្តថា​បរិមាណ​ឈើ​ប្រណីត​មិនទាន់​បានដឹង​ចំនួន​ពិតប្រាកដ​នៅ​ទ្បើ​យ​ទេ​ព្រោះ​ក្រុមការងារ​បង្ក្រាប​កំពុង​ប្រមូល​រឹបអូស​ចេញពី​ទីតាំង​សិប្បកម្ម​ស្តុក​ទុក​ឈើ​ខុសច្បាប់​។​នៅសល់​ទីតាំង​សិប្បកម្ម​ស្តុក​ឈើ​ខុសច្បាប់​ធំ​១​កន្លែង​ទៀត​ដែល​កំលាំងចម្រុះ​មិនទាន់​ចាត់ការ​បង្ក្រាប​នៅ​ទ្បើ​យ​ដែល​ម្ចាស់​សិប្បកម្ម​នោះ​ឈ្មោះ​សល់​នៅ​ខាងក្រោយ​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​។​20141006_091107
​ ​គួរ​បញ្ជាក់ថា​ក្រុង​ព្រះវិហារ​មិនមែនជា​ទីក្រុង​វប្បធម៌​និង​ទេសចរណ៍​នោះទេ​ភាគច្រើន​ទីប្រជុំជន​មួយ​នេះ​សំបូរ​ទៅដោយ​ឈ្មួញ​រកស៊ី​ជួញដូរ​ទិញ​លក់​ឈើ​ខុសច្បាប់​ហើយ​ស្តុក​ទុក​ស្ទើរ​គ្រប់​ផ្ទះ​ហើយ​ការ​ចរាចរ​ឈើ​ប្រណីត​ខុសច្បាប់​ទាំងនោះ​បានក្លាយ​ទៅជា​រឿង​សាមញ្ញ​។​នៅក្នុង​ក្រុង​ព្រះវិហា​ក៍មាន​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ដែលមាន​ការបើក​ដៃ​និង​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរខេត្ត​ព្រះវិហារ​ផ្ទាល់​តែម្ដង​ដោយ​គេ​ស្គាល់​ថា​ទី​១​ជំនាញ​មេព្រៃ​ឈ្មោះ​ធា​ធី​ម​និង​ទី​២​ឈ្មោះ​ទ្បា​យ​សុភាព​មេបញ្ជាការរង​ប៉េអឹម​ក្រុង​ព្រះវិហារ​នេះ​បើតាម​សេចក្ដីរាយការណ៍​អោយដឹងពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕