បុរស​៣​នាក់​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​ពេញទំហឹង​

0

កំពង់ឆ្នាំង​៖​បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង នៅ​ផ្លូវបែក​ជា​បួន វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​អ្នករងរបួស​ទាំង​៣​នាក់​នោះ​មានឈ្មោះ ១.​លី ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បើក​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1C-7344 ,២.​ឈ្មោះ231

ប្រាក់ យ័ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1B-4620 និង​ទី​៣​ឈ្មោះ សេង ចាន់ធូ អាយុ​៣៤​ឆ្នាំ ជា​អ្នក​អង្គុយ​ពីក្រោយ​ឈ្មោះ ប្រាក់ យ័ន អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​មុនពេល​កើតហេតុ​គេ​ឃើញ​អ្នកជិះ​ម៉ូតូ​ស្កុប​ពី​បាន​បើក​យ៉ាង​លឿន​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ក៍បាន​បុក​ចំ​ទ​ទឺង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​បាន​បើកបរ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូចគ្នា​ពេញទំហឹង បណ្តាលអោយ​អ្នក​ទាំង​៣​រង របួសធ្ងន់​និង​ស្រាល​ទាំងអស់គ្នា​។​DSC05691
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹកបញ្ជូន​ជនរងគ្រោះ​ទាំងបី​នាក់​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ជួយសង្គ្រោះ​ជីវិត​។​ដោយឡែក​ឈ្មោះ សេង ចាន់ធូ ដែល​រងរបួស​ធ្ងន់​ជាងគេ ដូចជា​មានសង្ឃឹម​រស់​តិច​ណាស់ ព្រោះ​
​គេ​បាន រងរបួស ផ្នែក​ក្បាល​យ៉ាងធ្ងន់ធ្ងរ និង​បាន​ហូរឈាម​តាម​ច្រមុះ និង​ត្រជៀក​រហូត​។​DSC05693
​ ​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​ជំនាញ​ដឹក​យកមក​រក្សាទុក​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​នីតិវិធី​។​ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​៖​អ្នកបើកបរ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​បើកបរ​ហួស​ល្បឿន​កំណត់ នៅ​ផ្លូវបែក​ជា​៤​ក្នុង​ទីប្រជុំជន ទើប​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់​និង​ស្រាល​ដល់​ខ្លួនឯង​
​បែបនេះ​៕