កំពង់ស្ពឺ =ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅទីលានពហុកីឡាដ្ឋានខេត្តត្តកំពង់ស្ពឺ មានរៀបចំព្រះរាជពិធីបុណ្យ ខួបលើកទី១០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្ត និងចូលរួមជាកិតិយសប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងទាំង៣ ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង២៣០០នាក់ មកពីក្រុងច្បារមន និងស្រុកសំរោងទង។
ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ ក្នុងរយៈពេល១០ ចុងក្រោយនេះខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងទាំងលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកំពស់ យ៉ាងឆាប់រហ័ស តាមរយៈការទទួលបាននូវមុខរបរ និងប្រាក់ចំណូលពីបណ្តារោងចក្រ សហគ្រាសគ្រប់ប្រភេទចំនួន១០៦ និងមាន៦.៦២៧ ផលិត កម្មមូលដ្ឋាន បានផ្តល់ការងារជួនប្រជាពលរដ្ឋជាង១០ម៉ឺននាក់ ដែលគិតជាមធ្យមចំណូលទទួលបាន សរុបប្រមាណជាង ១១លាន ដុល្លាអាមេរិក
រៀងរាល់ខែ។ ក្រៅពីនោះមានសេវាកម្មពាណិជ្ជកម្មចំនួន ៤.៦១៦កន្លែង មានអ្នកបម្រើសេវាកម្មជាង៧.៣១៧នាក់។ ទូទាំងខេត្តមានក្រុមហ៊ុនចំនួន២៧ ដែលទទួលសិទ្ធ វិនិយោគសម្បទានដីសេដ្ឋកិច្ច ក្នុ្ងងនោះស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថានចំនួន១៣ និងក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទចំនួន១០ក្រុមហ៊ុន និងអនុគណៈកម្មាធិការវិនិយោគខេត្តមានចំនួន៤ក្រុមហ៊ុន។ លើផ្ទៃដីអាចដំណើរការជាក់ស្តែង ៥៥.៨៦៨ហ.តកំពុងដំណើរការ ដាំដំណាំងកសិកម្មដូចជា៖ អំពៅ ដើមម៉ៃសាក់ ដំឡូងមី ដើមប្រេងខ្យល់ ដើមអាកាស្យា ល្ហុងខ្វង។ល។
ឯកឧត្តមបន្តថា៖ កម្មវិធីនេះប្រព្រឹត្តទៅប្រកបទៅដោយភាពមហោឡារិកក្រៃលែង និងបានសំដែងនូវភក្តីភាព ថ្វាយព្រះរាជសព្វសាធុការពរ បវរមហាប្រសើដល់ ព្រះករុណាជាអង្គម្ចាស់ ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រងប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងព្រះរាជហឫទ័យ សន្តោសដ៏ថ្លៃថ្លា សូមទ្រង់គង់នូវក្នុងព្រះបរមសិរីរាជសម្បត្តិ យូរអង្វែងតរៀងទៅ។ ជាមួយគ្នានេះផងដែរ ទូលព្រះបង្គំ សូមលំអោនកាយ វាចាចិត្ត គោរពរថ្វាយព្រះរាជសព្វ
សារធុកាពរ និងសូមបួងសួង គុណបុណ្យព្រះរតនត្រ័យ វត្ថុសាក់សិទ្ធក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឋត្រ សូមថ្វាព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា សូមព្រះអង្គ ប្រកបដោយព្រះជន្មាយុយ៉ឺនយូ ព្រះកាយពលមាំមួនព្រះញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ និងគង់ ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានរាស្ត្រគ្រប់រូប ជានិច្ចរន្តរត៍តតៀងទៅ៕




































