អាជ្ញាធរ ស្រុក ជីក្រែង ដឹកនាំ កម្លាំង ចម្រុះ ចុះពិនិត្យ និងបង្រ្កាប ឧបករណ៍នេសាទ ខុសច្បាប់ ក្នុង ភូមិ សាស្ត្រ ៣ ឃុំ

0

ដោយ អ៊ុក ផ្លុង

សៀមរាប÷ លោក ម៉ូវ ជា អភិបាល រង ស្រុក ជីក្រែង តំណាង ឱ្យ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង ជាប្រធាន គណៈបញ្ហាការ ឯកភាព ស្រុក នៅថ្ងៃ សុក្រ ទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បាន ដឹកនាំ កម្លាំង ចម្រុះ ចុះ ពិនិត្យ និងបង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ ក្នុងភូមិសាស្ត្រ ៣ ឃុំ គឺ ឃុំ អន្លង់ សំណរ ឃុំស្ពាន ត្នោត និងឃុំ ល្វែង ឫស្សី។ សមាសភាព ចូលរួម មាន មន្ត្រី រដ្ឋបាលស្រុក, ផ្នែក រដ្ឋបាល ជលផល ដំ ដែក, នាយ សង្កាត់ រដ្ឋ បាល ជលផល កំពង់ ក្ដី, នាយ សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ,សហគមន៍ នេសាទ អន្លង់ សំណរ,សហគមន៍ នេសាទ ជីក្រែង, មន្ត្រី ឧទ្យានុរក្សបរិស្ថាន តំបន់ ប្រើប្រាស់ ច្រើនយ៉ាង បឹង ទន្លេ សាប ភូមិសាស្ត្រខេត្ត សៀមរាប ស្នាក់ការ អន្លង់ សំណរ,កង រាជ អាវុធ ហត្ថ ស្រុក និងសង្កាត់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល អន្លង់ សំណរ សរុប ២៥ នាក់ មធ្យោបាយដោយ កាណូត ចំនួន ៤ គ្រឿង។ កិច្ចប្រតិបត្តិការខាងលើនេះបំផ្លាញ ឧបករណ៍ នេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុង ដោយកាប់ បំផ្លាញ របាំង ប្រវែង ២០០០ ម៉ែត្រ, កាប់ ចម្រឹង ចោល ចំនួន ៤០០ដើម,ដុត លូ ចំនួន ៨៥ គ្រឿង។ លែង ត្រី ចម្រុះ ចូលទៅ ក្នុង បឹងធម្មជាតិ វិញ ចំនួន ៥០ គីឡូក្រាម។
ពាក់ព័ន្ធ ករណី ខាងលើនេះ លោក ម៉ូវ ជា មាន ប្រសាសន៍ នែនាំ ទៅកាន់ មន្រ្តី ជំនាញ ជលផល និងមន្ត្រី បរិស្ថាន ក៏ដូចជា អ្នកសហប្រតិបត្តិការទាំងអស់ថា ត្រូវតែ បន្ត ការអនុវត្ត ពិនិត្យ ទប់ស្កាត់ និងបង្រ្កាប បទល្មើស នេសាទគ្រប់ប្រភេទ ឱ្យខាន តែបាន។ ទោះបីជា រដូវបើក នេសាទ ក៏ដោយព្រោះយើងបានធ្វើការអប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋរួចហើយ ។ ថាតើ ឧបករណ៍នេសាទប្រភេទណា ដែលអនុញ្ញាត ឱ្យប្រើប្រាស់ ? ឧបករណ៍ នេសាទ ប្រភេទណាខ្លះ ដែលត្រូវ ហាមឃាត់ ក្នុង រដូវ បើក នេសាទ នេះ?៕