ខេត្តស្វាយរៀង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជួយសង្គម និងពិធីសំណេះសំជាមួយមន្ត្រីរាជ ការនៃមន្ទីរ ស.អ.យ និងសាខាមូលនិធីជនពិការខេត្តស្វាយរៀងខាងអាជ្ញាធរដែនដីអញ្ជើញរួមមានៈ
ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តខេត្តស្វាយរៀង។
មានមតិស្វាគមន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងវត្តមានរបស់ប្រតិភូក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា គឺពិតជាបង្ហាញអោយឃេីញពីការយកចិត្តទុកដាក់និងផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីសង្គមកិច្ចក៏ដូចជា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិពិការខេត្តស្វាយរៀងឲ្យកាន់តែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច ដេីម្បីបម្រេីសេវាសាធារណៈ ក្នុងចង្កោមវិស័យសង្គមកិច្ច និងកម្មវិធីជាតិជំនួយសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសេីរ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត។ ទន្ទឹមនេះក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គទេសដ៏ឆ្នេីមពោពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដេីម្បីកំណេីន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកម្មវិធីនយោបាយជាគន្លឹះ និងអាទិភាពផ្សេងៗទៀតធ្វេីអោយខេត្តស្វាយរៀងមានលទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រេីនស្ទេីគ្រប់វិស័យ ជាមួយនឹងសភាពការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយទូទាំងខេត្តមានលក្ខណៈល្អប្រសេីរ ដែលផ្តល់ការអនុគ្រោះដល់ការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយសុខដុមរមនាដល់ប្រជាពល់រដ្ឋគ្រប់ៗរូប។
ឯកឧត្ដមរដ្ឋមន្ត្រី ជា សុមេធី មានប្រសាសន៍ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ច ការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាន និងកំពុងពុះពារ សម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តស្វាយរៀង។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែល សម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីរាជ ការក្រោមឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូន ប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យ អនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងរៀបចំការពិនិត្យឡើងវិញ ការវិភាគមុខងារ និងកែសម្រួល រចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់របស់ខ្លួន កាន់តែឆ្លើយ តបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់ គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច៕គឹមសេង