សៀមរាប : នៅក្នុងព័ន្ធធានាគារខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០៩ខែមីនាឆ្នាំ២០១៤នេះ ឯ.ឩ នុត សវនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងមហាផ្ទៃ លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឯ.ឩ អេលីត កុសលបុត្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងមហាផ្ទៃព្រមទាំងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងមហាផ្ទៃនិងខេត្តសៀមរាបជាច្រើនទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយនិងជនជាប់ឃុំជាស្ត្រីនៅក្នុងព័ន្ធធានាគារខេត្តសៀមរាប ក្នុងឳកាសទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៤ក្រោមប្រធានបទ (សមភាពនៃការអប់រំមានសារ:សខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម) ។
បន្ទាប់ពីលោកឆែម សាវុធ ប្រធានព័ន្ធធានាគារខេត្តសៀមរាបបានឡើងមានប្រសាសន៍ស្វាគមន៍និងបានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងព័ន្ធធានាគារខេត្តសៀមរាបជូនដល់គណះអធិបតីរួចមក។មានប្រសាសន៍សំណេះសំណាលជាមួយជនជាប់ឃុំគ្រួសារមន្ត្រីព័ន្ធធានាគារខេត្តនិងកងកម្លាំងអនុរក្សព័ន្ធធានាគារនារីក្នុងឳកាសនោះ ឯ.ឩ នុត សវនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងមហាផ្ទៃ
លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឩ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងនៅ គោលបំណងដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានមកជួបសំណេះសំណាលនិងសួរសុខទុកនាពេលនេះគឺដើម្បីយើងទាំងអស់គ្នាបានប្រារព្ធធ្វើពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនាលើកទី១០៣ ឆ្នាំ២០១៤ដើម្បីធ្វើការលើកទឹកចិត្តដល់ជនជាប់ឃុំ
ជានារីទាំងអស់នៅក្នុងព័ន្ធធានាគារខេត្តសៀមរាប កុំឲ្យមានការតូចចិត្តនឹងវាសនារបស់ខ្លួន ហើយត្រូវតស៊ូអត់ធ្មត់ខិតខំប្រឹងប្រែងកែប្រែខ្លួននៅពេលដែលរួចផុតពីការជាប់ព័ន្ធធានាគារវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញនោះ។និងត្រូវធ្វើជាមនុស្សល្អកុំប្រព្រត្តឹខុសនៅអ្វីដែលច្បាប់បានហាមឃាត់ពិសេសគឺយើងម្នាក់ៗត្រូវគិតថានាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំប្រទេសប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានស្តាឡើងវិញនិងបានធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនលើគ្រប់វិស័យដោយឥតឈប់ឈរម្យ៉ាងវិញទៀតស្ត្រីនាពេលបច្ចុប្បន្នកពុងតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ដោយផ្តល់សិទ្ធដល់ស្ត្រីគ្រប់ៗរូបឆ្ពោះទៅលើកកម្ពស់ស្ថានភាពរបស់ស្ត្រីនៅកម្ពុជា ក៍ដូចជាការពន្លឿននូវកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យ
មានការរីកចំរើនឡើង ហើយប្រធានបទនេះ គឺជាការឲ្យតំលៃនិងរំលឹកឡើងវិញពីការតស៊ូរបស់ស្ត្រី ក្នុងការ ធ្វើឲ្យ សំរេចបាននូវសមធម៌សន្តិភាព និង ការអភិវឌ្ឍន៍នៅក្នុងសង្គម ដើម្បីស្ត្រីទទួលបាននូវការ គោរពសិទ្ធិ សេរីភាពនិងទទួលស្គាល់នូវតំលៃនៃការចូលរួមដោយស្មើរភាពក៍ដូចជាការអភិវឌ្ឍន៍សង្គមគ្រួសារ និង សង្គម ជាតិ់ផងដែរ។នៅក្នុងឱកាសនោះគណះអធិបតីទាំងអស់ក៏បានធ្វើការចែកជូននូវវត្ថុ
អនុស្សាវរីយ៍ដល់ជនជាប់ឃុំជានារីចំនួន៦៩នាក់គ្រួសារមន្ត្រីព័ន្ធធានាគារខេត្តចំនួន១៩នាក់និងកងកម្លាំងអនុរក្សព័ន្ធធានាគារជានារីចំនួន៨នាក់ដោយម្នាក់ទទួលបានសារ៉ុង ១ \ ក្រម៉ាពោះគោ ១ \ ស្បែកជើង១គូ\ សាប៊ូ លុច ២ ដុំ \ សាប៊ូម្សៅ ១ កញ្ចប់ \ ច្រាសដុសធ្មេញ ១ \ ថ្នាំដុសធ្មេញ ១ ប្រអប់ \ មី ចំនួន ៥ កញ្ចប់ និង ថវិកាម្នាក់ៗទទួលបាន ១ម៉ឺនរៀលដោយឡែកចំពោះជនជាប់ឃុំជាស្ត្រីដែលមានកូនតូចៗចំនួន៥នាក់ទៀតត្រូវបានទទួលថវិកាបន្ថែមចំនួន៣ម៉ឺនរៀលនិងបានចែកជូនដល់ក្រុមអនុរក្សព័ន្ធធានាគារនៅគ្រឿងឩបភោគ បរិភោគ មួយចំនួនទៀតផងដែរ ។
បន្តមកគណះអធិបតីទាំងអស់ក៏បានអញ្ជើញទៅទស្សនានៅការសម្តែងសិល្បះផ្សេងៗដែលសម្តែងដោយជនជាប់ឃុំនៅក្នុងព័ន្ធធានាគារខេត្តសៀមរាបដោយឯ.ឩ លោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្នុងជួរសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានជួយឩបត្តមបន្ថែមដល់ក្រុមសិល្បះនៅថវិកាចំនួន២០ម៉ឺនរៀលនិងថ្នាំសម្រាប់ទុកព្យាបាលជម្ងឺមួយចំនួនទៀតផងដែរ ៕ ដោយ លោក ខេង ខេមរា