កំពង់ធំ: បន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះរួចមកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការននៅខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរីប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ០១ខែវិច្ឆិកាឆ្នាំ២០២៤។


ឯកឧត្តម នួន ផារ័ត្ន បន្តថា:ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់ក្រុង ស្រុក នឹងរដ្ឋបាលខេត្ត តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត យើង ទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ ថ្នាក់ឃុំ សង្កាត់ចំនួន ១០ បញ្ហាប្រឈម ថ្នាក់ក្រុង ស្រុក ចំនួន ១៣ បញ្ហាប្រឈម និងថ្នាក់ខេត្តចំនួន១១ បញ្ហាប្រឈម សរុបចំនួន ៣៤ បញ្ហាប្រឈម។ ហើយបញ្ហាប្រឈមទាំង៣៤ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ធំត្រូវ បានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិការរបស់យើង នឹង មានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិការ ជា លទ្ធផលយើងទទួលបាន បញ្ហាប្រឈមដែលស្នើសុំដោះស្រាយ នៅថ្នាក់ខេត្ត និងស្នើទៅថ្នាក់ជាតិ មានដូចខាងក្រោម ៖
-សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ដោះស្រាយដោយ រដ្ឋបាលខេត្ត ចំនួន ៧ បញ្ហា ស្នើទៅថ្នាក់ជាតិចំនួន៥ បញ្ហាប្រឈម។
-សម្រាប់រដ្ឋបាលក្រុង ស្រុក ដោះស្រាយដោយ រដ្ឋបាលខេត្ត មាន៦ បញ្ហា និងស្នើទៅថ្នាក់ជាតិចំនួន១១ បញ្ហាប្រឈម។
-សម្រាប់រដ្ឋបាលខេត្ត ដោះស្រាយកម្រិតរដ្ឋបាលខេត្ត ចំនួន៣បញ្ហាប្រឈម និងស្នើទៅថ្នាក់ជាតិចំនួន ១០បញ្ហាប្រឈម។
ជាសរុប បញ្ហាប្រឈមដែលដោះស្រាយ៍បានរដ្ឋបាលខេត្តចំនួន ១៦ និងបញ្ហាប្រឈមដែលត្រូវស្នើអន្តរាគមន៍ដោះស្រាយថ្នាក់ជាតិ មាន ចំនួន ២៦ បញ្ហាប្រឈម ។ ត្រង់ចំណុចនេះ ក្នុងនាមរដ្ឋបាលខេត្ត សុំស្នើដល់មន្ទីរ-អង្គភាពពាក់ ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះ ស្រាយដែលអង្គវេទិការបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ ខ្ពស់ និងរៀបចំផែនការសកម្មភាព ដោយកំណត់ក្របខណ្ឌពេលវេលា អនុវត្តឲ្យបានជាក់លាក់ និងច្បាស់លាស់ស្របតាមស្មារតីនៃអង្គវេទិការ របស់យើង។
ក្រុមការងារបច្ចេកទេសខេត្ត ត្រូវរៀបចំរបាយការណ៍គោរពជូនអំពីបញ្ហាប្រឈមដែលរដ្ឋបាលខេត្តពុំអាចដោះស្រាយបានគោរពជូនទៅ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អត្ថបទអ៊ុមញឹប-រូបភាពលោកធូកែវមុន្នី