VIDEO នាយករដ្ឋមន្ត្រី វៀតណាម ចាកចេញ ទៅ​ទស្សនកិច្ច នៅ​ឥណ្ឌា

0

​លោកនាយក​រដ្ឋមន្ដ្រី វៀតណាម លោក​ង្វៀន តាន់​យុង បានចេញ​ដំណើរ​ទៅ​បំពេញ ទស្សនកិច្ច នៅ​សាធារណរដ្ឋ​ឥណ្ឌា នៅ​ថ្ងៃទី​២៧ ខែតុលា​នេះ ដើម្បី​ផ្លាស់ប្ដូរ​នូវ​យុទ្ធសាស្ដ្រ ក្នុង​ភាពជា ដៃគូ​នឹង​គ្នា ។​
​តាម​សារព័ត៌មាន វៀតណាម​ចេញផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែតុលា ឆ្នាំ​២០១៤ នេះ​ឲ្យ​ដឹងថា ក្នុង ដំណើរ​ទស្សនកិច្ច របស់លោក ង្វៀន តាន់​យុង នៅពេលនេះ នឹងមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែតុលា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្ដិការ កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត តទៅ​ថ្ងៃ​អនាគត រវាង​ភាគី ទាំងពីរ ។​
​ជាងនេះទៅទៀត បន្ទាប់ពី​ទំនាក់​ទំនងជា​លក្ខណៈ​ការទូត រវាង​ប្រទេស​ទាំងពីរ រំលឹក​កាលពី​ខែមករា ឆ្នាំ​១៩៧២ វៀតណាម និង​ឥណ្ឌា បាន​បង្កើន​ទំនាក់ទំនង​នឹង​គ្នា​លើ​យុទ្ធសាស្ដ្រ ជា​មិ​ត្ដ​ភាព និង​កាន់តែ រីកចំរើន​បន្ថែមទៀត តាំងពី​ឆ្នាំ​២០០៧ មក ។​
​សូមបញ្ជាក់ថា ប្រទេស​វៀតណាម និង​ឥណ្ឌា បាន​ប្រើ​យុទ្ធសាស្ដ្រ​ជាស​រសរ​គ្រឹះ​ចំនួន​ប្រាំ ក្នុង​ឆាក នយោបាយ គឺ​ការពារ​សន្ដិសុខ​ជាតិ សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​វប្បធម៌ ព្រមទាំង ការបណ្ដុះបណ្ដាល ធនធានមនុស្ស ចាប់តាំងពី​ឆ្នាំ ២០០៧​មកម្ល៉េះ ៕