លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជេីញ​ជួបសំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

0

ឧត្ដរមានជ័យ​៖ នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “សម្រែករាជសីហ៍បារមីតេជោ”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅបឹងស្នោ ក្នុងបរិវេណ​សួនច្បាមុខសាលាខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤-០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសនោះដែរលោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើរ ដល់កីឡាករទូក ង ទាំងអស់​ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​។

ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភ​នូវ​ ថវិកា ចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀល) , អង្ករចំនួន ​២០០គីឡូក្រាម ​, ទឹកសុទ្ធចំនួន ១០០យួរ , ​ខោអាវមួក ចំនួន ៦០កំប្លេ , ទឹកត្រី​ចំនួន៥យួរ,​ ទឹកស៊ីអ៉ីវចំនួន​៥យួរ​ , មីចំនួន ២០កេស , ត្រី ខ ចំនួន ៦យួរ ខ្លាញ់ចំនួន ១កេស ,ភេសជ្ជៈ ចំនួន ៥កេស ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ ៕ដោយ៖ភ្នំដងរ៉ែក