ស្នងការនគរបាលខេត្តតាកែវកោកសរសើដល់កងកម្លាំង រៀបចំផែនការ ការពារសន្តិសុខ សុត្ថិភាព សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក លយប្រទីបបានយ៉ានល្អ

0

តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានថ្លែងអំណរអរគុណដល់កងកម្លាំងទាំងអសក្នុងការយកចិត្តទុកដាក់បំពេញភារៈកិច្ចដោយឆន្ទៈ រៀបចំផែនការ ការពារសន្តិសុខ សុត្ថិភាព សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រណាំងទូក លយប្រទីបបានយ៉ានល្អ បញ្ចប់ទៅដោយរលូន និងធ្វើការកោតសរសើដល់កងកម្លាំងអន្តរាគមន៍ពិសេស ដែលបានឈរជើងការពារជាប់នៅក្នុងកម្មវិធីនេះផងដែរ ។
ការលើកឡើងបែបនេះក្នុងពេលដែលលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាកងកំលាំងនៅក្រោមឱវាទចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្នងការដ្ឋានគរបាលខេត្តតាកែវ នាព្រឹកថងៃទី ៤ ខែ វិច្ឆកាឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានណែនាំ ក្រើនរំលឹកនឹងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីរបស់ក្រសួងមហាផ្ទៃ និងសង្កត់ធ្ងន់ទៅលើការងារជំនាញក្នុងនាមជាកងកម្លាំង ដោយប្រើយន្តការត្រួតពិនិត្យ លើកសរសើរ និងដាក់វិន័យចំពោះមន្រ្តីនគរបាលទាំងឡាយណា ដែលអសកម្មការងារប្រព្រឹត្តខុសឆ្គងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការងារប្រចាំថ្ងៃផងដែរ៕ តាកែវ