ឈានដល់ប្រើចំណាត់ការក្តៅហើយផ្នែករដ្ឋបាលជលផលដំដែកដឹកនាំកម្លាំងសហការជាមួយមន្ត្រីបរិស្ថានស្នាក់ការ អន្លង់សំណរចុះបង្ក្រាបបទល្មើសនេសាទស្បៃមុងរយះពេលពីរថ្ងៃជាប់គ្នាប្រើ

0

ដោយលោក អ៊ុក ផ្លុង

សៀមរាប÷ លោក សរ ម៉ាប់ នាយ រង ផ្នែក រដ្ឋបាល ជលផល ដំ ដែក ថ្ងៃ អង្គារទី ០៥ និងថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំ កម្លាំង ផ្នែករដ្ឋបាល ជលផល ដំ ដែក,សង្កាត់ រដ្ឋបាល ជលផល អន្លង់ សំណរ, សហគមន៍ នេសាទ អន្លង់ សំណរ សហការ ជាមួយ មន្ត្រី បរិស្ថាន ស្នាក់ការ អន្លង់ សំណរ សរុប ១៤ នាក់ ដោយកាណូត ៣ គ្រឿង ប្រតិបត្តិការ រយៈពេល ២ ថ្ងៃជាប់គ្នា។ នៅថ្ងៃដំបូង ចុះបង្ក្រាបក្នុង ភូមិ សាស្ត្រ ២ ឃុំ គឺ ឃុំ អន្លង់ សំណរ និង ឃុំ ស្ពាន ត្នោត ថ្ងៃ បន្ទាប់ ចុះបង្រ្កាប ក្នុងភូមិ សាស្ត្រ ឃុំ អន្លង់ សំណរ ឃុំ ស្ពាន ត្នោត និងឃុំ ល្វែងឫស្សី ជាលទ្ធផលកិច្ចសហប្រតិបត្តិការ រយៈពេល ពីរថ្ងៃនេះគឺ បំផ្លិចបំផ្លាញ ឧបករណ៍ នេសាទខុស ច្បាប់ ប្រភេទ ស្បៃមុង១ ករណីដោយ, ដុតបំផ្លាញ លូ ចំនួន ១៥៥ មាត់ កាប់របាំងចោល នៅនឹងកន្លែងប្រវែង ៣៧០០ ម៉ែត្រ, កាប់ចម្រឹងចំនួន ៨០០ ដើម។

លែង ត្រី ចម្រុះ ចូលក្នុង បឹង ធម្មជាតិវិញចំនួន ១៨០ គីឡូក្រាម។

ពាក់ព័ន្ធ ករណី ខាងលើនេះ នាយសង្កាត់ រដ្ឋ បាល ជលផល អន្លង់ សំណរ លោក អ៊ុយ សុវណ្ណនី និងអនុប្រធាន មន្ត្រី បរិស្ថាន ស្នាក់ការ អន្លង់ សំណរ លោក ទេស ឆាំ ថាការបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ ប្រភេទ ខាងលើនេះដូចដកផ្សិត ចំបើងអញ្ចឹង! ដកថ្ងៃនេះថ្ងៃស្អែកដុះទៀត ពួកលោកបន្តថា បើឃើញមានច្រើនបង្ក្រាប ក៏ បានច្រើន ប៉ុន្តែបើឃើញមានតិច បង្ក្រាប ក៏ បានតិចដែរ បង្ក្រាប រហូតទាល់តែ ប្រជាពលរដ្ឋ រាងចាល៕