សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានអះអាងថា តាមការសន្និដ្ឋានបឋម ជនដៃដល់អាចលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរួច

0

ដោយ វេហាស៍

សៀមរាប: ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ជនសង្ស័យបានទុកម៉ូតូ ទូរស័ព្ទ និង ស្បែកជើងចោល នៅមាត់ទឹក មួយកន្លែងក្នុងភូមិសាស្ត្រ សង្កាត់គោកចក ក្រុងនិងខេត្ត សៀមរាប ដោយគណៈនេះសមត្ថកិច្ចកំពុងតែធ្វើការសាវជ្រាវរកមុខសញ្ញា។ហេតុការណ៍ ស្ត្រីម្នាក់ត្រូវបានឃាតករចាក់សម្លាប់បណ្ដាលឱ្យស្លាប់ បានកើតឡើងនៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំនេះ នៅតាមបណ្ដោយផ្លូវព្រលានយន្តហោះអន្តរជាតិចាស់ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។ បើតាមព័ត៌មានបឋមដែលសារព័ត៌មាន ទទួលបាន។ ជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចជំនាញមិនទាន់បំភ្លឺនៅឡើយចំពោះមូលហេតុឃាតកម្មនេះ ៕