​ធ្លាយ​រឿង​ពុករលួយ​នៅ​មន្ទីរ​សុខាភិបាល​នៅ​ខេត្តកំពង់ឆ្នាំង ប្រធាន​ប្រមូលប្រាក់​ច្រក​បាវ​

0


​ខេត្តកំពង់ឆ្នាំង ៖ រឿងអាស្រូវ​ពុករលួយ​ថ្មី​មួយ​ទើបនឹង​បាន​ផ្ទុះ​ចេញ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ដែលមាន​លោក​ប្រាក់ វ៉ុ​ន ជា​ប្រធាន​មន្ទីរ​បន្ត​តំណែង​ពី​សព្វលោក​តឹក សារឿន ដែល​សំបូរ​រឿងអាស្រូវ​កាល​មិនទាន់​ចូលនិវត្តន៍ និង​នៅមាន​ជីវិត​នោះ​។​
​ ​តាម​ប្រភព​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក​ប្រាក់ វ៉ុ​ន ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង របៀប​ដឹកនាំ​នៅក្នុង​មន្ទីរ​មួយ​នេះ ពុំបាន​ធ្វើការ​កំណែទម្រង់​ទេ ការដឹកនាំ​មន្ទីរ​ពោ​ពេញ​ដោយ​អំពើពុករលួយ និង​បក្ខពួកនិយម​ដូច​សម័យ​លោក​តឹក សារឿន ដដែល ទោះបី​រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​យ៉ាងណា​ក៍ដោយ​។

អំពើពុករលួយ​របស់​លោក​ប្រាក់ វ៉ុ​ន នាពេល​បច្ចុប្បន្ន​បើ​ប្រៀបធៀប​ទៅ​ន​ឆ​ង​អំពើពុករលួយ​សម័យ​លោក​ប្រធាន​មន្ទីរ​តឹក សារឿន គឺមាន​លក្ខណៈ​ខុសគ្នា​ត្រង់​ថា​សម័យមុន​ទទួលបាន​ចំណូល​ពី​ការ​ពុករលួយ​មាន​ចំនួន​តិច ប៉ុន្តែ​សម័យ​លោក​ប្រាក់ វ៉ុ​ន ទទួលបាន​ប្រាក់​ច្រើន​។ បើតាម​ការអង្កេត​ថវិកាជាតិ​ដែល​មិនមែន​កម្មវិធី​ក្នុង​មួយឆ្នាំៗ​បាន​ធ្លាក់ចូល​កណ្តាប់ដៃ​លោក​ប្រាក់ វ៉ុ​ន ម្នាក់ឯង​គឺ​មិនតិចជាង​៥០០​លាន​រៀល នេះ​មិនទាន់​រាប់បញ្ចូល​នៃ​ការ​បែង​ចែង​សម្រាប់​មន្ត្រី​ដែលជា​ដៃជើង​របស់​គាត​ផង​។​
​ ​តាម​ប្រភព​បាន​បញ្ជាក់ថា ថវិកា​ដែល​លោក​ប្រាក់ វ៉ុ​ន បាន​កឹ​ប​កេង​នោះ​ភាគច្រើន​គឺ​នៅក្នុង​ប្រាក់​គណនេយ្យ​លេខ​៦០២ ប្រាក់​គណនេយ្យ​លេខ​៦០៥ ប្រាក់​គណនេយ្យ​លេខ​៦១៥ ប្រាក់​គណនេយ្យ​លេខ​៦២៤ ប្រាក់​គណនេយ្យ​លេខ​៦៤៤ ប្រាក់​គណនេយ្យ​លេខ​៦៥៧ ។ ដោយ​ប្រាក់​នៅតាម​គណនេយ្យ​ខាងលើ​គឺ​លោក​ប្រាក់ វ៉ុ​ន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​បំប៉ោង​តួលេខ​ចំណាយ​ទទ្ទឹម​គ្នា​នោះ​ផលប្រយោជន៍​ដែល​បាន​គឺ​ភាគច្រើន​ធ្លាក់​លើ​កណ្តាប់ដៃ​របស់​គា​ត​។ បើទោះបី​លោក​ប្រាក់ វ៉ុ​ន បាន​ប្រព្រឹត្ត​អំពើពុករលួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ដោយមាន​ទំហំ​កឹ​ប​កេង​ថវិកា​ជាធំ​ធេង​ប៉ុណ្ណា ក្រុមអធិការកិច្ច​និង​ក្រុម​

សវនកម្ម​គឺ​ពុំបាន​រកឃើញ​កំហុស​ធំៗ​របស់​គាត​ទេ ក្រុម​ទាំងនោះ​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​រិៈ​គន់​ថា ជា​ក្រុមអធិការកិច្ច និង​សវនកម្ម ងិ​ត​ភ្នែក​និង​ត្រជៀក​ថ្លង់ ព្រោះ​នៅពេល​ពួកគេ​មក​បំពេញការងារ​ពេលខ្លះ​គេ​បាន​កោះហៅ​មន្ត្រី​មួយចំនួន​នៅក្នុង​មន្ទីរ​សាកសួរ​ជុំវិញ​ដំណើការ​ការគ្រប់គ្រង និង​ការចាយវាយ​ថវិកា ក្រោយពេល​ក្រុម​នេះ​ចេញ​ទៅវិញ​បែ​ជា​របាយការណ៍​របស់គេ​ថា មន្ទីរ​ប្រព្រឹត្ត​បានល្អ និង​រក​មិនឃើញ​កំហុស​របស់​ប្រធាន​មន្ទីរ​និង​បក្ខពួក​ឡើយ​។ ដោយមាន​បញ្ហា​បែបនេះ​ធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន​នៅ​មន្ទីរ​សុខាភិបាល​ដាក់​រហ័ស​នាម​ឲ្យ​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​ជា​ក្រុម​ភ្នែក​ងិ​ត​ត្រជៀក​ថ្លង់​តែម្តង​។​