​យុវជន​បាន​ម្នាក់​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធម៌ ដោយសារតែ​ជិះ​ម៉ូតូ​លឿន ជ្រុល​បុក​រថយន្ត​ពេញទំហឹង

0

ភ្នំពេញ៖ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​រូបគេ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​យ៉ាង លឿន ក៏​ជ្រុល​ច​ង្កួ​ត ទៅបុក​រថយន្ត​កា​មេ​រី​បា​ឡែ​ន មួយគ្រឿង​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​នឹង​១៥​នាទី​យប់​

ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។4

​ ​តាម​ប្រភព​ពត៌មាន ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កា​មេ​រី​បា​ឡែ​ន​មួយគ្រឿង ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-8682 ធ្វើដំណើរ​តាមផ្លូវ​លេខ ២០០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​មុខ​សាលារៀន​ណត​ព្រី​ត រថយន្ត​ក៏បាន​បត់​ឆ្វេង បំរុង​ត្រឡប់ក្រោយ ស្របពេលនោះ មាន​ម៉ូតូ​សេ​១២៥​មួយគ្រឿង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1D-8599 បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ដែល​ធ្វើដំណើរ​ទិសដៅ​ស្របគ្នា ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចំ​ពី​ចំហៀង​រថយន្ត​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធម៌​នៅ រីឯ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ ស្ទើរ​ទាំងស្រុង ។3

​ ​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​កន្លែង​ហេតុ បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ធឿន បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​2

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច យកទៅ​កម្ក​ល់​ទុក នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​ទ្បែ​ក​យាន្ត​ជំនិះ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់ នាពេល​ក្រោយ ៕1