អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ

0

ខេត្តកំពង់ធំ: ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការទូក ដែលត្រូវដឹកនាំទូក ទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ទូកដែលមានឈ្មោះទៅចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភពីអ្នកកាន់ទូក ហើយការជួយឧបត្ថម្ភគាំទ្រនេះ មិនគ្រប់គ្រាន់ទៅនឹងការចំណាយនោះទេ ដូច្នេះស្នើដល់អភិបាលក្រុងស្រុក សូមបន្តកៀងគរសប្បុរសជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសុំជាថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគបន្ថែមទៀត សម្រាប់ឧបត្ថម្ភទូកនៅក្នុងកម្លាំងពេលហាត់សម និងកំឡុងពេលអុំទូកនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ទូកដែលមានឈ្មោះចូលរួមពិធីប្រណាំងទូកនៅរាជធានីភ្នំពេញមានចំនួន ០៩ទូក ក្នុងនោះរួមមាន
១. ចំប៉ាពិសីសែនជ័យ ២. ពោធិ៍អណ្តែតធិបតីសែនជ័យ ៣. ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង ៤. តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ៥. សែនសេរីមានជ័យ ៦. ចតុលោកតេជោសែនជ័យបារមីវត្តចតុរលោក ៧. ស្រីស្រស់ស្ទឹងសែន ៨. តេជោសែនជ័យបារមីវត្តកងមាស ៩. ច័ន្ទមណីគគីរមានជ័យ៕