បន្ទាយមានជ័យះ កំលាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានតាមប្រមាញ់ចាប់បានហើយឃាតករជាកូនទាហា៊នដែលប្រើក្វែវកាប់សំលាប់មេរបស់ខ្លួនកាលពីយប់ថ្ងៃទី ២២ តុលា ២០១៤ នៅក្បែរបន្ទាយកងពល ភូមិភ្នំជញ្ជាំង ឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
លោក សិុន រ៉ាសីុ មេបញ្ជាការអាវុធហត្ថស្រុកព្រះនេត្រព្រះបានអោយដឹងថាក្រោយពីមានហេតុការឃាតកម្មកើតទ្បើងរវាងនាយទាហ៊ានម្នាក់ឈ្មោះ ង៉ែត គង់រិទ្ធិ ភេទប្រុស អាយុ ២៩ឆ្នាំឋានះជាមេ គ នៃកងពលតូចថ្មើរជើងលេខ ៥១ព្រោះតែចូលទៅជួយសម្រុះសម្រួលកូនទាហ៊ានខ្លួនឈ្មោះ ប៊ុន ចាន់ថុន អាយុ៤៤ឆ្នាំស្រវឹងឈ្លោះគ្នាបង្កជាហឹង្សារលើប្រពន្ធ កូនបែរជាកាប់ដាច់បំពង់ក អ្នកចូលទៅសម្រុះសម្រួលបណ្តាលអោយស្លាប់ភ្លាមៗក្នុងថ្លុកឈាមក្បែរបន្ទាយរួចរត់គេចខ្លួន។
ក្រោមការបញ្ជារបស់លោក ឧ បូរិន្ទ ជាមេបញ្ជារការខេត្ត លោកបានធ្វើការស្រាវជ្រាវបានដំណឹងថានៅខេត្តព្រះវិហារលោកក៍បានដឹកនាំកំលាំងតាមទៅចាប់រហូតដល់ចំនុចភូមិតាកឹងឃុំថ្មីស្រុកគូលេនខេត្តព្រះវិហារនៃផ្ទះមួយខ្នងតែត្រូវបានជនសង្ស័យបាញតបតហើយរត់ចូលព្រៃជាមួយនិងកាំភ្លើងAkមួយដើម ពេលនោះកំលាំងលោកក៍តាមរហូតចាបើបានដោយកំលាំងបានបាញ់ចំភ្លៅ២គ្រាប់ពេលដែលជនសង្ស័យបាញ់តប។
ការបង្រាប់នេះធ្វើទ្បើចាប់ពីម៉ោង១០ថ្ងៃត្រងរហូត៦រសៀលទើបចាប់បាន។ជនសង្ស័យក្រោយបង្ក្រាបបានបញ្ជូនមកទាំងរបួសមកមន្ទីរពេទ្យស្រុកមង្គលបូរីឯខេត្តបន្ទាយមានជ័យ៕