ការឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋលោកអភិបាលក្រុងបាវិតនឹងធ្វើការជួសជុលផ្លូវតាពៅឡើងវិញក្រោយពេលមេឃរាំងភ្លៀង

0

ដោយលោក គឹម សេង
ខេត្តស្វាយរៀង៖ អាជ្ញាធរក្រុងបាវិតឆ្លើយតបពីការសំណូមពររបស់ប្រជាពលរដ្ឋអោយជួលជុលផ្លូវឡើងវិញលោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅកាលព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៤នេះបានឲ្យដឹងថា:ក្រោយពេលមេឃរាំងភ្លៀងនាពេលខាងមុខលោកនិងសហការជាមួយក្រុមស្ដារប្រឡាយតាពៅនឹងធ្វើការជួសជុលផ្លូវលំមួយខ្សែឡើងវិញស្ថិតនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តមកស្វាយរៀង។ លោកអភិបាលក្រុងបានបន្តឲ្យដឹងទៀតថាៈ ដោយសាររដូវនេះជារដូវវស្សាហេតុដូច្នេះហើយធ្វើឲ្យបណ្ដាផ្លូវលំមួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងរដូវវស្សា។ម៉្យាងទៀតនៅពេលដែលមានទឹកភ្លៀងដូច្នេះយើងមិនអាចដាក់គ្រឿងចក្រជួសជុលបានទេលុះត្រាតែមេឃរាំងភ្លៀងហើយការជួសជុលផ្លូវមួយខ្សែនេះគឺបន្តរហូតដល់សង្កាត់ប្រាសាទគឺនឹងចាក់ថ្មមិកទៅតាមលទ្ធភាពជាជំហានៗដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ។
លោក ចាន់ រតន: ខាងក្រុមហ៊ុនដឹកដីជីកស្តាប្រឡាយតាពៅ បានបំភ្លឺប្រាប់ឱយថា ក្រុមហ៊ុនរបស់លោកមានគ្រឿងចក្រគ្រប់គ្រាន់មួយភាគរយមិនមានរថយន្តខេមរភូមិន្ទនោះទេក្នុងការអនុគម្រោងស្ដាប្រឡាយតាពៅនេះ។​ហើយម៉្យាងទៀតក្រុមហ៊ុនសហការជាមួយរដ្ឋបាលក្រុងបាវិតថែទាំផ្លូវជាប្រចាំ។​ចំណែកក្រុមហ៊ុនពីទៀតដឹកដីធ្វើអោយខូចផ្លូវហើយមិនជួសជុលផ្លូវឡើងវិញមិនគោរពកិច្ចសន្យា ជាមួយរដ្ឋបាលក្រុងបាវិតទៀត។​លោក ចាន់ រតនៈបានបដិសេធន៍ ពាក្យពលរដ្ឋមួយចំនួននិងអ្នកព័ត៌មានបានផ្សាយចោទប្រកាន់ថា លោកយករថយន្តដឹកអាចម៍ដីបំផ្លាញផ្លូវសាធារណៈ លោកបានបញ្ជាក់ថា ការពិតមានក្រុមហ៊ុនចំនួន០៣ បានកំពុងដឹកដីធ្វើចរាចរណ៍លើដងផ្លូវក្នុងភូមិសាស្ត្រក្រុងបាវិត បានធ្វើឲ្យខូចផ្លូវពិតប្រាកដមែន ។ ចំពោះក្រុមហ៊ុនលោកមិនធ្វើកិច្ចសន្យាជាមួយរដ្ឋបាលក្រុងបាវិត បើស្រុតខូចផ្លូវលោកនិងជួសជុលឡើងវិញ និងស្រោចទឹកនៅពេលរដូវក្តៅ ក៏ប៉ុន្តែក្រុមហ៊ុនចំនួន០២ទៀត បានដឹកអាចម៍ដីធ្វើចរាចរណ៍លើផ្លូវនេះដែរ អត់បានសុំច្បាប់និងធ្វើកិច្ចសន្យា ស្រោចទឹក និងជួសជុលផ្លូវឡើងវិញពេលផ្លូវស្រុតខូច ។ លោកបន្តទៀតថា ពេលប្រជាពលរដ្ឋប្តឹងទៅលោកចៅសង្កាត់បាវិតឲ្យដោះស្រាយ លោកចៅសង្កាត់ដោះស្រាយមិនបានលោកបានប្តឹងទៅលោកអភិបាលក្រុងបាវិតឲ្យដោះស្រាយលោកមិនអាចជួសជុលផ្លូវតែម្នាក់ឯងបានទេ ម៉្យាងលោកបានផ្អាកសកម្មភាព ហើយក្រុមហ៊ុន០២ទៀតនៅធ្វើសកម្មភាព។
សូមបញ្ជាក់ផងដែរថា:ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតនាពេលកន្លងមកបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងនិងដោយសារការដឹកដីស្ដារប្រឡាយតាពៅផងដែលជាហេតុធ្វើឲ្យកំណត់ផ្លូវលំមួយខ្សែនេះបានស្រុតដោយអន្លើនៗហើយមានសភាពរអិលពិបាកក្នុងការធ្វើដំណើរនៅក្នុងភូមិសាស្ត្រខាងលើនេះហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកចៅសង្កាត់បាវិតដើម្បីជួយជួសជុលផ្លូវមួយខ្សែនេះឡើងវិញ៕