ខេត្តបន្ទាយមានជ័យ៖មាន់.ជ្រូករស់ដឹកតាមម៉ូតូឡានចូលតាមច្រករបៀងអូរបីជាន់ខុសច្បាប់រាល់យប់ទាបភ្លឺយ៉ាងគគ្រឹគគគ្រេងដឹកចូលមកក្នុងខេត្តបន្ទាយមានជ័យលក់ម៉ាសេរី តែមន្ត្រីពេទ្យសត្វបែជាបដិសេធថាគ្មានការនាំចូលទៅវិញ។ជាក់ស្តែងនៅវេលាម៉ោង៥.១០នាទីជិតភ្លឺថ្ងៃទី២៩តុលា
២០១៤គេឃើញមានម៉ូតូប្រមាណជា៥ទៅ៦គ្រឿងបានដឹកមាន់រស់និងរថយន្តដឹកជ្រូក២គ្រឿងដែលឈ្មួញនាំចូលយ៉ាងចំហរនិងជាហូរហែរតាមច្រកអូរបីជាន់ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយកំលាំងយោធាតែជាតំបន់ត្រួតស៊ីគ្នាជាមួយកំលាំងនគរបាលការពារព្រំដែនលេខ៩១១។
មាន់និងជ្រូករស់ដែលឈ្មួញនាំចូលតាមច្រករបៀងខុសច្បាប់អូរបីជាន់ជារៀងរាល់យប់នោះព្រោះតែឈ្មួញបានឃុបឃឹតជាមួយកំលាំងយោធាដែលគ្រប់គ្រងនៅតំបន់នោះនិងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យទើបអាចដឹកចូលបានយ៉ាងដូច្នេះ ។
ពាក់ព័ន្ធការលួចនាំចូលមាន់.ជ្រូករស់តាមច្រករបៀងខុសច្បាប់អូរបីជាន់លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យធ្លាប់បានប្រាប់ឲ្យដឹងថា៖ពាក់ព័ន្ធបញ្ហាមាន់.ជ្រូករស់ចូលតាមច្រករបៀងខុសច្បាប់អូរបីជាន់និងច្រករបៀងដ៍ទៃទៀតនោះគឺលោកបដិសេធមិនបានដឹងទេព្រោះតាមបន្ទាត់ព្រំដែលគឺគ្រប់គ្រងដោយកំលាំងយោធានិងនគរបាលការពារព្រំដែន ហើយមិនបានសហការជាមួយមន្ត្រីជំនាញរបស់លោក។
ប៉ុន្តែបើសិនជាមន្ត្រីជំនាញស្រាវជ្រាវបានដឹងគឺមានវិធានតាមច្បាប់ព្រោះមាន់ជ្រូកដែលនាំចូលពីប្រទេសជិតខាងគឺបារម្ភខ្លាចមានជំងឺនិងប៉ះពាល់ដល់ទីផ្សារមាន់ជ្រូកក្នុងស្រុក។ កំលាំងនគរបាលការពារព្រំដែន៩១១បានប្រាប់ថាពាក់ព័ន្ធមានបទល្មើសទំនិញគេចពន្ធខុសច្បាប់គឺកំលាំងយោធានៅទីនោះជាអ្នកទទួលខុសត្រូវ ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យនិងនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មត្រូវមានវិធានការចំពោះមន្ត្រីជំនាញនិងកំលាំងតាមបន្ទាត់ព្រំដែនដែលកំពុងឃុបឃឹតជាមួយឈ្មួញនាំចូលមាន់.ជ្រូកចូលគ្មានច្បាប់ពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេងផង៕