យាន​អាវ​កាស់​គ្មាន​មនុស្ស​បើក​ដឹក​សម្ភារ​ផ្ទុះ​ឆេះ​ពេល​ចាក​ចេញពី​ជើង​ទម្រ​

0

យាន្ត​អវកាស​ប្រើប្រាស់​សម្រាប់​ដឹក​គ្រឿង​បរិក្ខា ទៅ​ទី​កាន់​ស្ថានីយ៍ អវកាស​អន្តរជាតិ បាន​ផ្ទុះ​ឆេះ​ជា​ស្ថាពរ ក្រោយពី​វា​បាន​បាញ់ ចេញពី​ទម្រ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ កាលពី​យប់ ថ្ងៃ​អង្គារ ទី​២៨ ខែតុលា ឆ្នាំ ២០១៤​។​
​ចំពោះ យាន្ត​បំពាក់​ដោយ​គ្រាប់​រ៉ុ​ក្តែ​ក សម្រាប់​បាញ់​រុញ​ឡើងលើ​អាកាស​នោះ ត្រូវបាន​គេ ស្គាល់​ឈ្មោះថា Antares បាន​ផ្ទុះ​ឆេះ ក្រោយ​ហើប​ផុតពី​ផ្ទៃដី បានតែ​ប៉ុន្មាន​វិនាទី ប៉ុណ្ណោះ ដែល​បាន​បណ្តាល​ឲ្យ​ជើង​ទម្រ​សម្រាប់​បាញ់​របស់​អង្គការ NASA ត្រូវ​ខូចខាត​ទាំង ស្រុង​ចំនួន​មួយគ្រឿង កាលពី​វេលា​ម៉ោង ៦ និង ២២​នាទី ល្ងាច ស្ថិតនៅ​ស្ថានីយ៍ បាញ់​បង្ហោះ នារ​ដ្ឋ វ៉ឺ​ជី​នីញ៉ា សហរដ្ឋ​អាម៉េរិក​។​bbb
​គួរ​បញ្ជាក់ថា យាន្ត​ដឹក​គ្រឿង​បរិក្ខា ខាងលើនេះ​មាន​ទម្ងន់ ២.២៦៨ គីឡូក្រាម មាន​ផ្ទុក​នូវ ចំណីអាហារ​, សម្ភារៈ​សំរាប់​អ្នកវិទ្យាសាស្ត្រ​, និង គ្រឿង​ផ្គត់ផ្គង់ មួយចំនួនទៀត​។ ចំពោះ យាន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​មួយ តែ​បាន​ចុះ​កិច្ចព្រមព្រៀង ដោយ​អនុ​ញ្ញាតការb

ប្រើប្រាស់​ឧបករណ៍ បាញ់​របស់​អង្គការ​ណា​សា ក្នុង​ទឹកប្រាក់ ១,៩ ពាន់​លាន​ដុល្លារ​។​
​រហូតមកដល់​ពេលនេះ ការស៊ើបអង្កេត​កំពុង​ធ្វើឡើង ស្រប​ពេលដែល​តំណាក់កាល​ដំបូង អង្គការ​ណា​សា បានប្រកាសថា វា​ជា​ភ័យន្តរាយ​មួយ ដែល​ខុសប្លែក ពី​ធម្មតា​៕