បណ្តាញព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយថា ទីក្រុងមូស្កូបានសម្រេចបញ្ចូនក្បួនរថយន្តដឹកជំនួយមនុស្សធម៌ទី៤ទៅកាន់ភាគខាងកើតប្រទេសអ៊ុយក្រែន នាថ្ងៃទី២៨ខែតុលា ចូលទៅកាន់តំបន់Donetsk និងLugansk ។ ក្បួនរថយន្តនោះបានដឹកទំជួយមនុស្សធម៌៣ពាន់តោនទៅចែកចាយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
តាមប្រភពព័ត៌មានពីមន្ត្រីគ្រប់គ្រង សកម្មភាពមនុស្សធម៌បានឲ្យដឹងថា ក្បួនរថយន្តមនុស្សធម៌លើកទី៤ មានរថយន្តដឹកទំនិញធុនធំចំនួន៥០គ្រឿង។ តំណាងកកបាតក្រហមរុស្សីក៏បានប្រកាស់ផងដែរថា គណកម្មការកកបាតក្រហមអន្តរជាតិ ICRC មិនចូលរួមជាមួយសកម្មភាព មនុស្សធម៌ខាងលើនោះឡើយ ប៉ុន្តែបានបង្ហាញការអបអរសាទរ ដល់សកម្មភាពមនុស្សធម៌ខាងលើ។
ក្នុងចំណោមក្បួនរថយន្តទាំង៥០គ្រឿង រុស្ស៊ីបានបញ្ចូនរថយន្ត៣គ្រឿងប៉ុណ្ណោះទៅកាន់ តំបន់Donbass ក្រៅពីនេះទៅកាន់ទីក្រុងLugansk និងDonetsk។
រដ្ឋលិខាធិការទទួលបន្ទុកគ្រោះអាសន្នរុស្ស៊ីលោកVladimir Stepanov បានឲ្យដឹងថា ក្រសួងរបស់លោកបានសហការជាមួយក្រសួងការបរទេសដើម្បីបញ្ចូនក្បួនរថយន្តទី៤ទៅកាន់ប្រទេសអ៊ុយក្រែន។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេរុស្ស៊ីលោកសឺជេយឡារ៉ូវបានប្រកាស់ថា រុស្ស៊ីនឹងទទួលស្គាល់នៅលទ្ធផលបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីមានចំណុចមួយចំនួនខុសប្រក្រតីនឹងមានទីកន្លែងជាច្រើនមិនបានបោះឆ្នោត។
លោក ឡារ៉ូវបន្តទៀតថា «អ៊ុយក្រែនចាំបាច់បង្កើតរដ្ឋាភិបាលមួយមិនត្រូវបានអូសទាញចូលជ្រៅនៅក្នុងសង្គ្រាមស៊ីវិល ឬត្រូវភាគីណាមួយអូសទាញ ដោយផ្តោតទៅលើការសមគ្គីប្រទេសជាតិជារឿងសំខាងបំផុតបញ្ចប់វិបត្តិ»។
លោកឡារ៉ូក៏បានបង្ហាញក្តីសង្ឃឹមថាប្រធានាធិបតីប៉ូរ៉ូសែនកូគោរពទៅតាមកិច្ចព្រមព្រៀងឈប់បាញ ហើយបញ្ចប់នៅគម្រោង ប្រើប្រាស់កម្លាំងយោធានទៅកាន់តំបន់ភាគខាងកើត៕