ចារកម្ម​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាន​កាត់​ទោស​ប្រហារជីវិត​មនុស្ស​៥០​នាក់​នៅក្នុង​ឆ្នាំនេះ​

0

​ក្រសួង​ចារកម្ម​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៨​ខែតុលា​ថា នៅក្នុង​ឆ្នាំ​២០១៤​នេះ​កូរ៉េខាងជើង​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​ប្រមាណ​៥០​នាក់ ក្នុងនោះ​មាន​មន្ត្រីជាន់ខ្ពស់​១០​នាក់ តាម​បទ​បញ្ចារ​របស់​មេដឹកនាំ​គីម​ជុង​អ៊ុន​។​
​នៅក្នុង​របាយ​ការ​ចារកម្ម​ផ្ញើ​ទៅកាន់​សភា​កូរ៉េខាងត្បូង​បាន​បញ្ចា​ក់ថា លោក​គីម​ជុង​អ៊ុន បាន​ឆ្លង​កាន់ការ​វះកាត់ ដំព​កមួយ​នៅ​ភ្នែកគោ​ជើង​ខាងស្តាំ ក្នុងអំឡុងពេល​ពី​ខែកញ្ញា​ដល់​ដើមខែ​តុលា​ឆ្នាំ​២០១៤​។​ddd
​តាម​ក្រសួង​ចារកម្ម លោក​គីម​ជុង​អ៊ុន​បានចេញ​បញ្ចារ​ឲ្យ​ប្រហារជីវិត​ម​ន្ត្រិ​១០​រូប​នៅក្នុង​ជួរ​គណបក្ស ពិ​បទ​ប្រ​ព្រឹ​ត​អំពើពុករលួយ ទំនាក់ទំនង​ខុស​ប្រក្រតី មើល​ខ្សែភាពយន្ត​ភាគ​កូរ៉េខាងត្បូង មិន​គោរព​ដល់​មេដឹកនាំ​ជាដើម​។​
​ទាំងនេះ​ជា​របាយ​ការ​តំបូងបង្អស់​ស្តីពី​ទោស​ប្រហារជីវិត​ចាប់តាំងពី​មេដឹកនាំ​គីម​ជុង​អ៊ុន​dd

ឡើងកាន់ដំណែង​បន្ត​ពី​ឪពុក​។ លោក​គីម​ជុង​អ៊ុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មិនចេះ​យលយោគ​សាច​ញ្ញា​ត្តិ មិន​អា​ធ្យា​ស្រ័យ​ដល់​បុគ្គល​ណា​ដែល​ធ្វើ​ខុស​។ សូម្បីតែ​ឪពុក​មាន​លោក​ចាង​ស៊ុ​ង​តិច ដែលជា​អ្នក​ជួយ​ជ្រោ​ម​ជ្រេ​ង​ឲ្យ​លោក​គីម​ជុង​អ៊ុន​ឡើងកាន់​អំណាច ក៏ត្រូវ​ទទួលទោស​ប្រហារជីវិត​ផងដែរ បន្ទាប់ពី​បាន​រកឃើញថា​មាន​អំពើ​ក្បត់​នៅ​ពីក្រោយ​ខ្នង​៕