វិបត្តិ​ដោយ​ការធ្វើ​បាតុកម្ម​ហុងកុង នឹង​អូសបន្លាយ​រយៈពេល​មួយឆ្នាំ​

0

រយៈពេល​ជាង​មួយខែ​កន្លងមក ចាប់តាំងពី​ក្រុមបាតុករ​គ្រប់គ្រង​ទីតាំង​សំខាន់ៗ​នៅ​កោះ​ហុងកុង មិនទាន់មាន​សញ្ញា​បញ្ច​ប់​នៅឡើយ ក្រោយពេល​ភាគី​ទាំងពីរ​មិនអាច​ស្វែងរក​សំឡេង​រួមគ្នា​ដោះស្រាយ​វិបត្តិ​។​
​គោលដៅ​នៃ​ការធ្វើ​បាតុកម្ម​នោះ គឺ​ដើម្បី​ទាមទា​ការបោះឆ្នោត​ប្រគបដោយ​ប្រជាធិបតេយ្យ ពលរដ្ឋ​កោះ​ហុងកុង​មាន​សិទ្ធិ​ពេល​លេញ​ក្នុងការ​ជ្រើ​រើស​បុគ្គល​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត​ឡើង​ដឹកនាំ​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ នា​ឆ្នាំ​២០១៧​។​ee
​រដ្ឋាភិបាល​កោះ​ហុងកុង​បាន​ផ្ញើ​របាយ​ការ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ស្តីពី​ការមិន​ពេញចិត្ត​របស់​ក្រុមបាតុករ នៅក្នុង​ប្រព័ន្ធ​បោះឆ្នោត និង​ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ជាប្រចាំ​ជាមួយ​តំណាង​ក្រុមនិស្សិត​ក្នុង​ការកែ​ទម្រ​ង​ប្រព័ន្ធ​នយោបាយ​ដឹកនាំ​។ ការធ្វើ​បាតុកម្ម​នោះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពលរ​ដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង ។ ចំណែក​ក្រុមបាតុករ​នៅតែ​គ្មាន​សញ្ញា​ដក​រយ​បញ្ចា​ប់​បាតុកម្ម​នោះឡើយ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ការ​យលយោគ គោរព​តាម​ឆន្ទ​របស់​ពលរដ្ឋ​។​eee
​តាម​ការ​ស្ទាប់​ស្ទង​មតិ​របស់​បណ្តាញ​ព័ត៌មាន​លោកខាងលិច​បង្ហាញ​ឲ្យ​ឃើញថា ក្រុមបាតុករ​នៅ​ហុងកុង បាន​ត្រៀមលក្ខណ​ធ្វើបាតុកម្ម​អូសបន្លាយ​រយៈពេល​យូ រហូតដល់​មួយឆ្នាំ​។ តាម​ការវាយតម្លៃ​រប​ស់​អ្នកនយោបាយ​ក្រុមបាតុករ​ចាំបាច់​ត្រូវតែ​ផ្លាសប្តូរ​ទម្រ​ង​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ​ប្រាកដជា​បាត់បង់​ការ​គ្រាំទ្រ ពី​មហាជន​។
ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមប៉ូលិស​នឹង​ក្រុមបាតុករ​នៅ ក្នុង​យុទ្ធ នា​ការ​បោសសម្អាត​ក្រុមបាតុករ​ពី​រដ្ឋាភិបាល​ហុងកុង​បានធ្វើឱ្យ​រូបភាព ហុងកុង​ដែល​ធ្លាប់តែ​ភ្លឺ​ចិញ្ចែង​ប្រែ​ទៅជា​ស្អាប់ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​រង​ការ​ខាត បង់​យ៉ាង​ធំធេង ។
សារព័ត៌មាន​ចិន​បាន​ចោទប្រកាន់ ក្រុមបាតុករ​ថា​បានធ្វើឱ្យ​ស្ថានភាព​កាន់ តែ​អាក្រក់​ទៅ ។ សារព័ត៌មាន​ចិន​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ស្រឡាញ់​កោះ ហុងកុង​សូម​ថ្កោលទោស​ដល់​ក្រុមបាតុករ​ដែល​ធ្វើឱ្យ​រូបភាព​កោះ​ហុងកុង​រង ផល ប៉ះពាល់ និង​អសន្ដិសុខ​កើតឡើង​នៅទីនេះ ។