ស្លាប់​និង​បាត់​ខ្លួន​ជាច្រើន​នាក់​ដោយ​ការ​ដី​បាក់ នៅ​ស្រីលង្កា

0

​មនុស្ស​ជាច្រើន​នាក់​សង្ស័យថា​ស្លាប់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​កប់​ទាំង​រស់នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ តុលា នេះ ក្នុង​គ្រោះ​រអិល​បាក់​ដី ស្ថិតនៅ​ខេត្ត ហាល​ដាម​មូល​ឡា ស្ថិតនៅ​ចន្លោះ រវាង​ភាគ​កណ្តាល និង​ភាគខាងត្បូង នៃ​ប្រទេស​ស្រី​សង្កា​។ រហូតមកដល់​ពេលនេះ ក្រុម សង្គ្រោះ​កំពុង​ធ្វើ​ប្រតិបត្តិការ នៅ នឹង​កន្លែងកើតហេតុ ស្រប​ពេលដែល​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹងថា មនុស្ស​ជាង ១៥០​នាក់ កំពុង ជាប់​ខ្លួន ក្រោម​គំនរ​ល្បាប់​ដី​នោះ​នៅឡើយ ។​
​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ នៅ​ថ្ងៃ​ពុធ នេះ ដោយ​លើកឡើង​ពីស​ម្តីss

អគ្គមេបញ្ជាការ កង ទ័ព​ក្នុង​តំបន់​លោក ម៉ា​ណូ ពែ​រេ​រ៉ា ថា កងកម្លាំង​សន្តិសុខ​ឥឡូវនេះ​កំពុង តែ​ចូលរួម​ក្នុង​ប្រតិបត្តិការ ជួយ សង្គ្រោះ​ដ៏​ធំ​មួយ​ក្នុង​តំបន់​កើតហេតុ​។ សព​មួយចំនួន​ត្រូវបាន​sss

យកចេញ​មកហើយ ដោយឡែក ជន​រង គ្រោះ​បន្ត​កំពុង​ត្រូវ​ក្រុម​សង្គ្រោះ​ទាញយក ចេញពីផ្ទះ ដែល​កប់​ក្នុង​ល្បាប់​ដី និង​ភក់​កម្រាស់ ជាង ១០ ម៉ែត្រ ។​
​តាម​អាជ្ញាធរ​សង្គ្រោះ​អះអាងថា គ្រោះធម្មជាតិ​ដ៏​កាច​សាហាវ​នេះ បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី យប់​ថ្ងៃ​អង្គារ ៕