​សៀ​រ៉ា ឡេ​អន ប្រឆាំង​ច្បាប់​ហាម​ផ្តា​ល់​ទិ​ដ្ឋ​ការ​របស់​អូស្ត្រាលី​

0

រដ្ឋាភិបាល​ប្រទេស​សៀ​រ៉ា​ឡេ​អន Sierra Leone នៅ​ថ្ងៃទី​២៩​ខែតុលា បានបង្ហាញ​ការ​ប្រតិកម្ម យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​ផ្អាក​ផ្តា​ល់​ទិ​ដ្ឋ​ការ​ដល់​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក​ខាងលិច ដោយសា​តែ​ប្រទេស​ទាំងនោះ​មានការ​ឆ្លង​រាលដាល​នៃ​វីរុស្ស​អី​បូ​ឡា​។​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សៀ​រ៉ា​ឡេ​អន​លោក​Alpha Kanu បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី​ជា​រឿង​មួយ​មិនអាច​ទទួលយកបាន ជាការ​តឹងតែង​ហួសប្រមាណ​។ លោក​បន្តទៀតថា នៅតាម​អាកាសយានដ្ឋាន ក្នុងប្រទេស​សៀ​រ៉ា​ឡេ​អន បាន​ត្រួតពិនិត្យ​យ៉ាង​តឹងតែង បើ​អ្នកដំណើរ​រូប​ណា​មាន​អ​ការៈសង្ស័យ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ឡើងលើ​យន្តហោះ​នោះឡើយ​។ សកម្ម​ភាពមិន​ផ្តា​ល់​ទិ​ដ្ឋ​ការ​របស់​អូស្ត្រាលី​គឺជា​ការប្រឆាំង​ទៅ​និង​ពលរដ្ឋ​ជាង​២៤​លាន​នាក់​នៅ​សៀ​រ៉ា​ឡេ​អន លី​បឺ​រៀ​និង​ហ្គី​ណេ​។​z
​ក្រៅពីនេះ​អង្គការ​លើក​លេង​ទោស​អន្តរជាតិ ក៏បាន​ផ្កោ​ល​ទោស ដល់​រដ្ឋ​ភិ​បាល​អូស្ត្រាលី​ដែល​ហាម​ប្រាំ​ពលរដ្ឋ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិ​ខ​ចូលទៅ​កាន់​ទឹកដី​របស់ខ្លួន ។​
​កន្លងមក រដ្ឋាភិបាល​អូស្ដ្រាលី​បានសម្រេច ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​តំបន់​អាហ្វ្រិក​ខាងលិច ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ វីរុស​អេ​បូ​ឡា​យ៉ាងខ្លាំង ហើយ​ការសម្រេច ផ្អាក​នោះ ក្នុង​គោលដៅ​ទប់ស្កាត់​វីរុស ដ៏​កាច​សាហាវ​នោះ ឆ្លង​រាលដាល​ដល់ ប្រទេស​អូស្ដ្រាលី ។​zzz
សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ​ថា អូស្ដ្រាលី​មិនទាន់មាន​ករណី​ឆ្លង​រាល ដាល ឬ​បង្ក​ការព្រួយបារម្ភ​ដល់​ពលរដ្ឋ នៅ​ទី​នោះឡើយ ។ ប៉ុន្ដែ​ក៏មាន​ការ​ទប់ ស្កាត់​យ៉ាង​តឹងតែង​ដោយ​ត្រួតពិនិត្យ​ទៅលើ​ស្ដ្រី​វ័យ​១៨​ឆ្នាំ​មកពី អាហ្វ្រិក​ខាងលិច ដោយ​នាង​មាន​អាការ​គួរឱ្យ​សង្ស័យ ។​
រដ្ឋមន្ដ្រី​ទទួលបន្ទុក​អន្ដោប្រវេសន៍​អូស្ដ្រាលី លោក Scott Marrison បញ្ជាក់ថា រដ្ឋាភិបាល​បាន​គ្រប់គ្រង​យ៉ាង​តឹង តែង​ដល់​អ្នក​ដែល​ចូល​មកពី​អាហ្វ្រិក​ខាងលិច ។ នៅពេលនេះ​រដ្ឋាភិបាល​ក៏ ផ្អាក​ផ្ដល់​ទិដ្ឋាការ​បណ្ដោះអាសន្ន​រួមទាំង កម្មវិធី​មនុស្សធម៌​ទៀតផង ។​zz
​លោក Scott Marrison បន្ដទៀតថា ចំណុច​ទាំងនោះ​មានន័យថា អូស្ដ្រាលី មិនមាន​ផ្ដល់​ទិដ្ឋាការ​ណាមួយ​ឡើយ សម្រាប់​ពលរដ្ឋ​ក្នុងប្រទេស​ដែលមាន ការឆ្លង​រាលដាល​នៃ​វីរុស​អេ​បូ​ឡា ។ ចំណែក​អ្នក​ដែលមាន​វី​សា ស្នាក់​នៅក្នុង ប្រទេស​អូស្ដ្រាលី ប៉ុន្ដែ​មិនទាន់​បានមក កាន់​ប្រទេស​អូស្ដ្រាលី ចាំបាច់​ធ្វើការ ត្រួតពិនិត្យ​រយៈពេល​២១​ថ្ងៃ ទើប​អនុញ្ញាត ឱ្យចូល​មកកាន់​អូស្ដ្រាលី​បាន ។​
​វីរុស​អេ បូ​ឡា​បាន​ផ្ទុះឡើង​តាំងពី​ខែ មីនា​មកទល់ពេលនេះ បណ្ដាលឱ្យមាន អ្នកស្លាប់​ជិត​៥​ពាន់​នាក់ ភាគច្រើន​នៅ អាហ្វ្រិក​ខាងលិច ។ រដ្ឋាភិបាល​អូស្ដ្រាលី ក៏បានផ្ដល់​ក​ប្រាក់​ជំនួយ​ជាង​១៥​លាន ដុល្លារ​សម្រាប់​សកម្មភាព​ទប់ទល់​វីរុស​អេ​បូ​ឡា ។ ប៉ុន្ដែ​រដ្ឋាភិបាល​រង​ការរិះគន់ យ៉ាងខ្លាំង​ពី​ក្រុមប្រឆាំង ដោយ​មិនបាន បញ្ជូន​អ្នកឯកទេស​ទៅកាន់​តំបន់​ឆ្លង វីរុស​អេ​បូ​ឡា​ជួយ​ទប់ស្កាត់ ៕