ពលរដ្ឋ​ប្រទេស​តំបន់​អាស៊ាន​ចំណាយ​ប្រាក់​ដល់​ទៅ​១៦៤០០ លាន​ដុល្លារ​ទិញ​ទូរ​ស័​ព្វ​ស្មា​ត​ហ្វូ​ន​

0

តាម​អង្គការ​ស្រាវជ្រាវ ទីផ្សា GFK បានប្រកាស់​ឲ្យ​ដឹងថា តួលេខ​ស្តីពី​ការលក់​ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន នៅក្នុង​ប្រទេស​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ នៅ​ឆ្នាំ​២០១៣ កើនឡើង​រហូតដល់​ទៅ​១៦៤០០​លាន​ដុល្លារ ។ ប្រទេស​វៀតណាម​ស្ថិតក្នុង​លំដាប់​ទី​៣​មាន​កំណើន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ច្រើនជាងគេ​។​
​តាម​ព័ត៌មាន Malaysian Insider ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន កំពុងតែ​ពេញនិយម​នៅក្នុង​ទីផ្សា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដោយ​ចំនួន​ប្រើប្រាស់​កើនឡើង​រហូតដល់​ទៅ​៤៤​ភាគរយ ចំណែក​តម្លៃ​វិញ​ក៏​កើនឡើង​២៤​ភាគរយ​ផងដែរ​។ ទីផ្សា​ចំនួន​៧​ដែល​ពេញនិយម​បំផុត​នោះ​គឺ​សឹង្ហ​បុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម​និង កម្ពុជា​បាន​ប្រើប្រាស់​ទូរស័ព្ទ​ស្មាន​ហ្វូ​ន​រហូតដល់​ទៅ​១២០​លាន​គ្រឿង​។​az
​លោក​Gerard Tan អគ្គនាយក​បច្ចេកទេស​លេខ​GFK Asia បាន​ឲ្យ​ដឹងថា ទីផ្សា​ចំនួន​៣​គឺ​ឥណ្ឌូនេស៊ី វៀតណាម​និង​ថៃ មាន​កំណើន​កើតឡើង​រហូត​ដក់​ទៅ​៣០​ភាគរយ ពី​ផលចំណេញ ទាំង​តួលេខ​លក់​ចេញ​។ ជាក់ស្តែង ឥណ្ឌូនេស៊ី ចំនួន​ទួ​រ​ស័ព្ទ​ដែល​លក់​ចេញ​កើនឡើង​ដល់​ទៅ​៧០​ភាគរយ និង​តម្លៃ​កើនឡើង​៣២​ភាគរយ​។ វៀតណាម មាន ៥៦​ភាគរយ​និង ៥២​ភាគរយ​។ ថៃ មាន​៤៤​ភាគរយ​និង ៣១​ភាគរយ​។​
​ទូរស័ព្ទដៃ​ចិន​ក៏​ពេញនិយម​ផងដែរ​នៅក្នុង​ទីផ្សា​ឥណ្ឌូនេស៊ី ម៉ា​ឡ​ស៊ី វៀតណាម ដែលមាន​តម្លៃ​ចាប់ពី​៥០​ទៅ​២០០​ដុល្លារ​អាមេរិក​។ មាន​ហាង​លក់​ទូរស័ព្ទដៃ​ចិន​រហូតដល់​ទៅ​៣៤៥​កន្លែង​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន មានតម្លៃ​មធ្យម ១៥៩ ដុល្លារ គឺ​ទាប​ជាង​តម្លៃ​ទូរស័ព្ទ​ផ្សេងទៀត​៥៨​ភាគរយ ស្មើ ២៥៣​ដុល្លារ​ក្នុង​១​គ្រឿង​។​zzaa
​នៅក្នុង​ឆ្នាំ​២០១៤ ពលរដ្ឋ​នៅលើ​ពិភពលោក​បាន​ប្រើប្រាស់​ទូរស័ព្ទ ស្វាត​ហ្វូ​ន​រហូតដល់​ទៅ​១២០០​លាន​គ្រឿង ។​ការដែល​ទូរស័ព្ទ​កើនឡើង​បែបនេះ​ដោយសារតែ​ទីផ្សា​ទើបតែ​លេខ​ធ្លោ ពេញនិយម​ក្នុងការ​ប្រើប្រាស់ ដោយ​ទិញ​ពី​ក្រុមហ៊ុន​មានតម្លៃ​ប្រមាណ​១៥០​ដុល្លារ លក់​ចេញ​វិញ​មានតម្លៃ​រាប់រយ​ដុល្លារ​៕



9