កំពង់ធំ÷អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រីហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយក្រុមកាកបាទក្រហមឃុំបឹង គណៈកម្មការវត្តបឹងត្បូង និងវត្តបឹងជើងបាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុក អំណោយរបស់រដ្ឋបាលឃុំបឹង និងអំណោយព្រះគ្រូចៅអធិការវត្តបឹងត្បូងនិងវត្តបឹងជើង ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងមួយខ្នង ស្ថិតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ បានលើកឡើងថាគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងមួយខ្នង មួយគ្រួសារមានឈ្មោះ រ៉ូន រ៉សាត អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ទី ភ័ស អាយុ៣១ឆ្នាំ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ ផ្ទះមានទំហំ៨ម៉ែត្រ×៩ម៉ែត្ត សង់អំពីឈើលើ ថ្មក្រោម បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះនៅម៉ោង១១ និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា លោកស្រី ហាក់ ពុទ្ធិតុសិតា ក្រុមការងារបាននាំយកថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល)។ ថវិកាអនុសាខា៣០០.០០០រៀល(សាមសិបម៉ឺនរៀល)។ រដ្ឋបាលឃុំ៣០០.០០០រៀល(សាមសិបម៉ឺនរៀល)។ វត្តបឹងជើង៣០០.០០០រៀល(សាមសិបម៉ឺនរៀល)។ និងវត្តបឹងត្បូង១០០.០០០រៀល(ដប់ម៉ឺនរៀល)។ ឃីត១ តង់១ កន្ទេល១ ឆ្នាំង២ ចង្ក្រានហ្គាស១ អង្ករ១០០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ចាន ស្លាបព្រា និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ។