ឧទ្ទាម IS ចូលកាន់​កាប់ អណ្តូង​ឧស្ម័ន ចំនួន ០៣ នៅ​ទីក្រុង ហូ​ម របស់​ស៊ី​រី

0

​ទូរទស្សន៍ អារ៉ាប់ អាល់​ម៉ា​យ៉ា​ឌី​ន របស់​ស៊ី​រី បាន​ផ្សាយ​ថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (IS) បាន​ចូល​កាន់កាប់​អណ្តូង​ឧស្ម័ន​ចំនួន ០៣ នៅ​ខេត្ត​ហូ​ម ភាគ​កណ្តាល​ប្រទេស​ស៊ី​រី​ហើយ កាលពី​ថ្ងៃ​អង្គារ ទី​២៨​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែតុលា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការផ្សាយ​នោះ​ថា ក្រុម​ឧទ្ទាម IS បាន​ដណ្តើមបាន​អណ្តូង ឧស្ម័ន​នៅ​ភាគ​ខាងកើត​ទីក្រុង បុរាណ ប៉ាល់​មី​រ៉ា ក្នុង​ទីក្រុង ហូ​ម បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​តឹងតែង​ជាមួយនឹង​កងកម្លាំង​ស៊ី​រី​។​12
​អណ្តូង​ឧស្ម័ន​ទាំង​០៣ ដែល​ឧទ្ទាម​វាយ​ដណ្តើមបាន​នោះ គឺ​នៅ​ជិត​នឹង​កន្លែង​ជីក​យក​ឧស្ម័ន​ធម្មជាតិ អាល់​ស៊ែរ ដែល​ពីមុន​ត្រូវ​ក្រុម IS ដណ្តើមបាន​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ប៉ុន្តែ​ក្រោយមក​ត្រូវបាន​កងកម្លាំង​ស៊ី​រី វាយ​ដណ្តើមបាន​មកវិញ នៅ​ថ្ងៃទី​២៦ ខែកក្កដា​វិញ បន្ទាប់ពី​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​។​t
​សូមបញ្ជាក់ថា ឧទ្ទាម រដ្ឋ​ឥស្លាម នៅ​ប្រទេស អ៊ីរ៉ាក់ និង​លី​វ៉ាន់ ជា​តំបន់​នៅ​ភាគ​ខាងកើត សមុទ្រ​ម៉េ​ឌី​ទ័​រ​រ៉ា​ណេ បាន​ចូល​កាន់កាប់​ដោយ​ជោគជ័យ នៅ​កន្លែង​ខួង​យក​ប្រេង​ភាគច្រើន នៅ​ខេត្ត ដេ​អាល់​ស៊ូ ដែល​សម្បូរ​ធនធាន​ប្រេង ស្ថិតនៅ​ភាគ​ខាងកើត​ស៊ី​រី តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​អ៊ីរ៉ាក់​៕