លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការខេត្ត ដាក់កម្លាំងជិតបីពាន់នាក់ដើម្បីការពារសន្តិសុខជូនពលរដ្ឋក្នុងពិធីបុណ្យអ៊ុំទូកនៅខេត្តសៀមរាប

0

ដោយ ខេង ឧត្តម

សៀមរាប: លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរខេត្ដសៀមរាប មានប្រសាសន៍ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតព្រះទីប និងសំពះព្រះខែ អកអំបុកនេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែមទាំងបានស្គាល់នូវតម្លៃវប្បធម៌ខ្មែរកាន់តែច្រើន ព្រោះខេត្ដសៀមរាបសម្បូរទៅដោយទេសចរណ៍វប្បធម៌។ជាមួយគ្នានេះ ពិធីបុណ្យនេះ ត្រូវបានការការពារសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋផងដែរ។លោកឧត្ដមសេនីយ៍ បានបន្ដថា ពិធីនេះ មានកងកម្លាំងនគរបាលជិត៣ពាន់នាក់ ត្រូវបានដាក់តាមគោលដៅជាច្រើន សម្រាប់សម្រួលដល់សណ្ដាប់ធ្នាប់របៀបរៀបរយផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្នុងរយៈពេលមួយថ្ងៃ នៃពិធីនេះ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង៨ម៉ឺន៧ពាន់នាក់ បានទៅទស្សនាក្នុងខេត្តសៀមរាប ៕