មនុស្ស​១៥​នាក់​បាន​ស្លាប់ និង​៥៦​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​គ្រោះ ថ្នាក់​ចរាចរ​ណ៏​ក្នុង​រយៈពេល​១​ខែ​គិតពី​ថ្ងៃទី​១៥​ខែកញ្ញា ដល់​ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០១៤​នៅ​ខេត្តកំពង់ឆ្នាំង​

0


​កំពង់ឆ្នាំង​៖ មនុស្ស​១៥​នាក់​បាន​ស្លាប់ និង​៥៦​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល បាន​បង្ក​អោយ​ខូច​ខា​​ត​រថយន្ត ម៉ូតូ និង​គោយន្ត សរុប​ចំនួន​៥៥​គ្រឿង ក្នុង​ហេ​ត​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ទាំងអស់នេះ​បាន​​កើតឡើង​រយៈពេល​១​ខែ ដោយ​គិតពី​ថ្ងៃទី ១៥​ខែកញ្ញា​ដល់​ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​

២០១៤​។​ដែល​នេះ​គឺជា សេចក្តី​រាយ​ការ​ណ៏​របស់​ការិយាល័យ​នគរបាល​ច​រារ​ចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ ឆ្នាំង បាន​រាយការណ៍​ជូន​ថ្នាក់លើ​របស់ខ្លួន​។DSCN5384

​​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​៖ គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​ខែ​នេះ​បាន​កើនឡើង ចំនួន​១៩​លើក (៣៤/១៥)​បាន​បង្ក​​អោយ​មនុស្ស ស្លាប់ ១៥​នាក់ (​ស្រី​២​នាក់​)​គឺ​បាន​កើនឡើង​ជាង​ខែ​ចាស់​៨​នាក់ ។ បង្ក​អោយ​មនុស្ស​រងរបួស​ធ្ងន់​និង​ស្រាល​សរុប​៥៦​នាក់​ក្នុងនោះ​របួសធ្ងន់​២៩​នាក់ (​ស្រី​៨​នាក់​)​របួស ស្រាល​២៧​នាក់ (​ស្រី​៧​នាក់​)​ខូចខាត​រថយន្ត​រួម​១៦​គ្រឿង​(​ខូច​ធ្ងន់​៤​គ្រឿង​) ខូចខាត​ម៉ូតូ​៣៧​គ្រឿង (​ធ្ងន់​៧ គ្រឿង​)​។DSCN5381

នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំនួន​១៧​លើក លើផ្លូវ​​លេខ​១៥៣A​ចំនួន​២​លើក លើផ្លូវ​លេខ​១៥០ ចំនួន​១​លើក លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​២​លើក លើផ្លូវ​ជាតិ លេខ​៥៣​ចំនួន​៣​លើក និង​នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​៩​លើក​។DSC01061

​ក្នុង​នោះបាន​កើតឡើង​នៅ​ស្រុក​សាមគ្គី​មានជ័យ​ចំនួន​៣​ករណី , ស្រុក​កំពង់ត្រឡាច​១២​ករណី​, ស្រុក​រលាប្អៀរ​៦​ករណី​,​ស្រុក​ទឹកផុស​៤​ករណី ស្រុក​កំពង់លែង​៣​ករណី និង​ក្រុង​កំពង់ឆ្នាំង​២​ករណី ។ គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បានកើត​ឡើង​រវាង​រថ​យន្ត​និង​រថយន្ត​៣​លើក​,​រថយន្ត​និង​ម៉ូតូ​១១​លើក​,​រថយន្ត​និង​ថ្មើ​ជើង​២​លើក​,​ម៉ូតូ​និង​ម៉ូតូ​៩​លើក​,​ម៉ូតូ​និង​ថ្មើ​ជើង​៥​លើក​,​ម៉ូតូ​និង​គោយន្ត​១​លើក​,​ម៉ូតូ​គ្រោះថ្នាក់​ចៃដន្យ​២​លើក​,​និង​គោយន្ត​ចៃដន្យ​១​លើក​។DSC00772

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹងថា​៖​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ទាំង ៣៤​ករណី​គឺ​កើតឡើង​ដោយ​​សារ​បើកបរ​ហួស​ល្បឿន​កំណត់​១២​ករណី , បើកបរ​មិន​គោរព​សិ​ទ្ឋ​អ​ទ្ឋិ​ភាព​១២​ករណី , បើកបរ​ប្តូរ​គន្លង​​មិន​ប្រ​យ​ត្ន័ ៤​ករណី និង​បើកបរ​ជេ​ង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៣​ករណី កំហុស​ប្រើប្រាស់​ភ្លើង​ហ្វា​១​ករណី និង​ក​ត្ត យានយន្ត​(​ដាច់​កង់​) ២​ករណី​៕