កំពង់ធំ៖ យ៉ាងហោចណាស់ មានអ្នកដំណើរប្រុសស្រីចំនួន០៨នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តទេសចរណ៍របស់(ក្រុមហ៊ុន ខេបូលីង) ក្រឡាប់ធ្លាក់ពីលើផ្លូវ។ ករណីនេះនៅម៉ោងប្រមាណ១៧និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១៨-២១៩ ចំណុចភូមិតាច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា រថយន្តគ្រោះថ្នាក់ខាងលើម៉ាកហាយយ៉ាស់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BS ៧៩៨៣ បង្ករឡើងដោយខ្លួនឯងបើកបរពីត្បូងទៅជើង(ភ្នំពេញ.សៀមរាប) អ្នកបើកបរឈ្មោះ រ័ត្ន សុធី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ករណីនេះបណ្ដាលអោយមានមនុស្សរងរបួសចំនួន០៨ នាក់ ស្រី០៦នាក់ ក្នុងនោះរួមមាន៖
១/ឈ្មោះ ហេង សៀវហ៊ុន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)
២/ឈ្មោះ ម៉ីន ម៉ារីនី ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ គោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសធ្ងន់)
៣/ឈ្មោះ បាន ប៊ុនថាំង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដូនរ័ត្ន សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (រងរបួសធ្ងន់)
៤/ឈ្មោះ ភិន ចាន់ទត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)
៥/ឈ្មោះ ធឹម សុផារី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)
៦/ឈ្មោះ សៀក សុភៀត ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសធ្ងន់)
៧/ឈ្មោះ សំរ៉ុង ខេមរិន្ទ ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល)
និង៨/ឈ្មោះ ស៊ីម សុគុណថាវរី ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំត្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបស់ស្រាល)។
ក្រោយពិនិត្យសមត្ថកិច្ចធ្វើការសន្និដ្ឋានថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយខ្លួនឯង ដោយអ្នកបើកបរបើកមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្ដាលធ្លាក់ពីលើផ្លូវក្រឡាប់រថយន្ដ។ ចំពោះវត្ថុតាងរងចាំស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងបន្តនិតិវិធី៕