សៀមរាប: នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្លាំងអាជ្ញាធរជាតិអប្សរាបានចុះដកបង្គោលថ្មព្រំដីជាច្រើនដើមលើដីមួយកន្លែងស្ថិតនៅភូមិព្រៃគុយ ឃុំអពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
តាមការឲ្យដឹងពីពលរដ្ឋដែលស៊ីឈ្នួលឈូសពង្រាបដី និងដាក់បង្គោលបានឲ្យដឹងថា តំណាងអាជ្ញាធរជាតិអប្សរា ឲ្យដកគ្រឿងចក្រ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែភ្លាមៗនោះស្រាបតែខាងអាជ្ញាធរជាតិអប្សរាបានដកសោគ្រឿងចក្រ ឲ្យទៅដោះស្រាយនៅស្នាក់ការក្រោយពីមានការតវ៉ាពីម្ចាស់គ្រឿងចក្រ ក៏មានការព្រមព្រៀងគ្នា ធ្វើកិច្ចសន្យានៅនិងកន្លែង រួចដកគ្រឿងចក្រចេញ។
ក្នុងករណីនេះក៏មានការសម្របសម្រួលតាមទូរស័ព្ទពី លោក កុសល អគ្គនាយករងអាជ្ញាជាតិអប្សរាផងដែរ។តាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរជាតិអប្សរាដែលចុះទីតាំងនោះថា ដីនេះគឺជាកម្មសិទ្ធិរបស់រដ្ឋ៕