ក្រុងប៉ោយប៉ែត៖តូបលក់របស់អាជីវករខ្មែរ ចំនួន២៦តូបត្រូវបានអគី្គសភ័យលេបត្របាក់អស់ទាំងស្រុងប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយការឆេះផ្សារខាងលើនោះ ភាគច្រើនគឺឆេះទៅលើតូបលក់ខោអាវជជុះ ខោអាវគីបនិងលក់សម្ភារះផ្សេងៗរបស់អាជីវករខ្មែរ ដែលបាន
ប្រកបមុខរបរនៅក្នុងផ្សារថៃដូខាងលើនោះ។សូមបញ្ជាក់ដែលថា ក្នុងហេតុការបង្កអោយមានអគ្គីសភ័យ បណ្តាលអោយឆេះតូបលក់របស់អាជីវករខ្មែរដូចមានចំនួនខាងលើនោះ គឺកើតឡើងនៅក្នុងម៉ោង១១ ៣០នាទីយប់ ថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្សាររុងគ្ល្រឿចាស់ ប៉ែកខាងត្បូងជាប់និងផ្សារបេនចារវណ្ណថ្មីប៉ែកខាងជើង ស្ថិតក្នុងភូមិខ្លងឡឹក ឃុំស្រុកអារញ្ញខេត្ស្រះកែវ ប្រឈមជាមួយនិងទឹកដីខាងកម្ពុជាភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ។
ប្រភពព័ត៏មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុភាគច្រើនអជីវករទាំងនោះ ត្រូវបានខាងទាហ៊ានឈុតខ្មៅមិនអនុញ្ញាតិអោយសម្រាកចាំតូបនៅពេលយប់នោះទេប្រភពដ៏ដែលបានបន្តទៀតថា ជារៀងរាល់ម៉ោង៤ ៣០នាទីល្ងាច ក្រុមអាជីវករខ្មែរដែលប្រកបមុខរបរក្នុងផ្សារខាងលើនោះ ត្រូវបានគេអនុញ្ញាតិអោយមកលំនៅដ្ឋានវិញដូចធម្មតា នៅក្នុងទឹកដីខ្មែរតែម្តង ឯតូបលក់របស់ពួកគាត់ គឺត្រូវបិទទ្វារចោលទាំងស្រុង សេចក្តីរាយការណ៏ដ៏ដែលបានបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៅក្នុងឆ្នាំ២០១៤នេះ
ដែលកាលណោះកើតមាននៅក្នុងម៉ោង៧ ០០នាទីយប់ បង្កអោយតូបលក់របស់អាជីវករខ្មែរចំនូន៣តូបធំៗ ត្រូវបានឆេះទាំងស្រុង ដោយសារតែផ្ទុះសេខ្សែរភ្លើង លុះមកដល់ម៉ោងកើតហេតុខាងលើនៅក្នុងថ្ងៃទី២៨ ខែឆ្នាំដ៏ដែល ត្រូវបានម្ចាស់រូបជាជនរងគ្រោះមួយចំនួនអះអាងថា មានការលួចដុតតូបរបស់ពួកគាត់នៅពេលយប់ ពីសំណាក់ជនខិលខូច ឯខ្លះទៀតបានលើកឡើងថា ការឆេះនោះបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង។
លោកស៊ីម សំអាត ប្រធានការិយាល័យ ប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា ក្នុងហេតុការដែលមានអគ្គីសភ័យនៅក្នុងផ្សាររុងគ្ល្រឿនោះគឺមានរថយន្តពន្លត់អគ្គីសភ័យរបស់ថៃចំនួន៧គ្រឿងមកជួយធ្វើអន្តរាគមន៏គួបផ្សំរជាមួយនិងកម្លាំងប៉ូលិសអន្តោរប្រវេសខ្មែរជាង១០នាក់ទៀតត្រូវបានទាហ៊ានឈុតខ្មៅថៃអនុញ្ញាតិអោយឆ្លងចូលទៅជួយធ្វើអន្តរាគមន៏ផងដែរ
លោកស៊ីម សំអាតបានបន្តទៀតថា អគ្គីសភ័យឆាបឆេះតូបរបស់អាជីវករខ្មែរលើកទី២នេះ គឺមានសភាពធ្ងន់ធ្ងររហូតដល់មានចំនួន ជិត៣០តូបឯណោះ ប៉ុន្តែមកដល់ម៉ោងននេះ មិនទាន់មានលិទ្ធផលបូកសរុបលើចំនួនទឹកប្រាក់ខូចខាតប៉ុន្មាននោះទេ ខណះពេលនេះអាជ្ញាធរនិងសមត្ថកិច្ចថៃ រួមទាំងជនរងគ្រោះខ្មែរថៃកំពុងរួមគ្នាផ្តល់របាយកាណ៏រៀងៗខ្លួនពីការខូចខាតនោះ ៕