អ្នកសារព័ត៌មានពីរអង្គាភាពផ្សេងគ្នានិងពីររូបត្រូវបានគេវាយបណ្ដាលឲ្យរងរបួសខណៈកំពុងយកព័ត៌មាន

0

សៀមរាប៖ អ្នកយកសារព័ត៌មាន មហាខ្មែរ លោកសុខ សំអុល ត្រូវបានគេវាយបណ្ដាលឲ្យរងរបួសខណៈដែលលោកកំពុងចុះបំពេញភារកិច្ចយកព័ត៌មានកាលពីយប់មិញ ហេតុការណ៍បានកើតឡើង នៅម៉ោង២៣ និង២០នាទីថ្ងៃទី២១ ខែវិឆ្ឆិការ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ បានរាយការណ៍ថា ហេតុការណ៍ខាងលើបង្កឡើងដោយបុរសស្លៀកសុីវីល ចំនួន២នាក់ បានវាយទៅលើអ្នកសារព័ត៌មាន ដែលកំពុងផ្សាយ ករណីចោរចូលគាស់ទ្វារបំរ៉ុងចូលលួច នៅក្រោយសារមន្ទីរ ប៉ុន្តែដោយសន្តិសុខ ឃើញទាន់ក៏ចាប់បាន។

ភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ បានបន្ថែមថា ខណ:លោកសុខ សំអុល កំពុងយកព័ត៌មាន ស្រាប់តែបុរសពីរនាក់ខាងលើបានវាយលោកសុខ សំអុល បណ្ដាលឲ្យរងរបួសតែម្ដ។ ជាមួយគ្នានេះដែរ ភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ក៏ត្រូវជនបង្កបោកទូរស័ព្ទ ( I phone 12promack)(អាយ ហ្វន12 Promack តំលៃ1200$) បែកខាងខ្នងមុខនឹងត្រូវមួយដៃ ត្រង់ត្រមុះផងដែរ។ ក្រោយធ្វើសកម្មភាពបង្កហិង្សាបែបនេះ ជនបង្កបានរត់ផ្លោះរបងចូលទៅក្នុងសារមន្ទីរ។