មណ្ឌលគិរី៖ យុវជនម្នាក់បានស្លាប់បាត់បង់ជិវិតដោយសារដាច់ខ្សែកាបរ៉តក្នុងរណ្ដៅ ហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃទី២៨ តុលា ឆ្នាំ២០១៤ តាមប្រភពព័ត៍មានពីតំបន់ខាងលើបានអោយដឹងថា នៅជំវិញបរិវេណតំបន់ អូរក្ល ឃុំចុងផ្លាស់ស្រុកកែវសីមានេះ បើទោះបីក្រុមអាជ្ញាធ័រ
ស្រុក ខេត្តនិងជំនាញបានធ្វើការហាមប្រាមយ៉ាងណាក៍ដោយនៅតែមានក្រុមប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះក៍ដូចជាក្រុមអ្នកមានលទ្ធភាពមួយចំនួនពោលគឺ អ្នកមានលុយកាក់បាននិងបន្តនាំគ្នាជីកកាយឥតឈប់ឈរបើទោះបីបានរ៉ែរែមិនបានក៍ដោយ ពួកគេនៅតែនាំគ្នាប្រកបមុខរបរនេះដែរ ។
ទង្វើដែលបង្កអោយមានសកម្មភាពខាងលើនេះកើតឡើងបានគឺ ត្រូវគេអះអាងថា មានការបើកភ្លើងខៀវ ពីលោក នាយប៉ុស្តិ៍ប្រចាំទីនោះ ឈ្មោះ ឡេវ វិបុល ផ្ទាល់តែម្តងទើបពួកគេធ្វើបាន។ សេក្តីរាយការណ៍មន្តទៀតថា លោកនាយប៉ុស្តិ៍ចុងផ្លាស់ជាមួយការបើកភ្លើងខៀវនេះពិតជាអាចមានផលប្រយោជន៍យ៉ាងពិតប្រាកដយ៉ាងកាក់កបហើយមើលទៅម្យ៉ាងវិញទៀតលោក នាយប៉ុស្តិ៍ក៍អាចមានភាគហ៊ុនជាមួយរណ្តៅរ៉ែមាសអនាធិបតេយ្យនោះដែរ ហើយការប្រមូលផលប្រយោជន៍ទាំងនោះក៍មិនមែនវិចលុយម្នាក់ឯងឡើយអាចយកទៅវៃចំណែកជាមួយមេរបស់ខ្លួនឈ្មោះ ស៊ុន ប៊ុនធឿន ជាអធិការស្រុកកែចសីមា ។
មិនតែប៉ុណ្ណោះនៅមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលបានបង្ហើបអោយដឹងថា លោកនាយប៉ុស្តិ៍រូបនេះអាចជាប់ពាក់ពន្ធ័ជាមួយក្រុមជីករ៉ែអនាធិបតេយ្យទាំងនោះអោយនាំចូលរំសេវនិងជាតិបំផ្ទុះសំរាប់កំទេចថ្មដោយខុសច្បាប់ទៀតផង ។មន្ត្រីបានបន្តទៀតថា បើសិនពុំមានចូលដល់នោះទេគឺក្រុមអ្នកជីកករកាយទីនោះមិនអាចជីកដោយដៃបានទេ។
ក្រុមប្រជាពលរដ្ឋទាំងអស់បានសំណូមពរដល់លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមាល្មមចុះស្រាវជ្រាវមើលកូនចៅរបស់ខ្លួនដូចជាលោក នាយប៉ុស្តិ៍ខាងលើនេះផងឬល្មមដល់ពេលរាយការណ៍មកការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីផងទាក់ទងនិងរំសេវផ្ទុះនិងជាតិគីមីដែលកំពុងចរាចរណ៍នៅឃុំចុងផ្លាស់ដើម្បីអោយការិយាល័យជំនាញគេមានវិធានការនិងចំណាត់ការ។ បើសិននៅតែបណ្តែតបណ្តោយទៀតអំពីសកម្មភាពអនាធិបតេយ្យនោះកើតឡើងវាអាចបង្ករអោយជីវិតមនុស្សស្លប់ជាបន្តបន្ទាប់ជាក់ស្តែងនៅថ្ងៃទី ២៨ តុលា ឆ្នាំ២០១៤នេះបុរសម្នាក់បានស្លាប់ដោយសារដាច់ខ្សែ កាប នៅក្នុងរណ្តៅរ៉ែនោះផងដែរ សមត្ថកិច្ចប្រាប់អោយដឹងថា ឈ្មោះ ងួន ហេង ភេទប្រុស អាយុ១៩ឆ្នាំជាកម្មករមកពីខេត្ត ក្រចេះបានជួយដឹកជញ្ជូនសពទៅប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណតាមប្រពៃណី។
លោក សាន់ ដារិទ្ធិ ប្រធានមន្ទីរ រ៉ែថាមពលខេត្តបញ្ជាក់ប្រាប់ថាអ្នកឆ្លើយឆ្លងព័ត៍មានប្រចាំខេត្តអោយដឹងនៅរសៀលថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៤នេះ លោកបានទទួលព័ត៍មានថា ពិតជាមានមនុស្សស្លាប់យ៉ាងពិតប្រាកដមែនហើយបទល្មើសនៃសកម្មភាពជីកកកាយរ៉ែ អនាធិបតេយ្យនៅទីនោះលោកប្រធានមន្ទីរ រ៉ែនិងថាមពលកំពុងមានការសង្ស័យទៅលើឃុំនិងលោកនាយប៉ុស្តិ៍ថាមានការបណ្តែតបណ្តយធូរលុងពេក ។
លោកបន្តទៀតថាមានការសង្ស័យជាច្រើនដល់លោកមេប៉ុស្តិ៍នៅទីនោះដែថាមានការបើកភ្លើងខៀវក្នុងការអោយជីកកកាយនិងនាំ យករំសេវ សារធាតុគីមីចូលទៅទីនោះដោយគ្មានការរិតបណ្តឹង ។ ទាក់ទងការចោទប្រកាន់ខាងលើនេះអ្នកឆ្លើយឆ្លងព័ត៍មានយើងពុំអាចសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍បានទេ ៕