សៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់បានប្រើអំពើហិង្សាលើអ្នកសារព័ត៌មានពីរអង្គភាពទាំងកំរោលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
មន្ត្រីអាវុធដែលរការចោទប្រកាន់ថាបានប្រើអំពើហិង្សាមានឈ្មោះ សៅ អ៊ុឹម សិទ្ធ ភេទប្រុសអាយុ ៣៤ឆ្នាំ ជាមន្ត្រីកងរាជវុធហត្ថខេត្តសៀមរាប ខាងបច្ចេកទេស ប៉ុន្តែទៅយាមនៅសារមន្ទីរសៀមរាប មន្ត្រីអាវុធហត្ថរូបនេះមិនសូវបាននៅបន្ទាយអាវុធហត្ថខេត្តសៀមរាបដូចមន្ត្រីអាវុធហត្ថផ្សេងឡើយ។
ជុំវិញជម្លោះបានសម្រេចសម្របសម្រួលបញ្ចប់រឿងរួចហើយ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៤នេះ។
សូម បញ្ជាក់ថា ហេតុការណ៍ការប្រើអំពើហិង្សាបានកើតឡើង នៅម៉ោង២៣និង៣០នាទី នៅខាងក្រោយសារ:មន្ទីរសៀមរាប ថ្ងៃទី២១ ខែវិឆ្ឆិការ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈអ្នកសារព័ត៌មានចំនួនពីររូបបានទៅយកព័ត៌មានករណីចោរចូលគាស់ទ្វារបំរ៉ុងចូលលួច នៅក្រោយសារមន្ទីរ៕ប្រភពពី SRP